សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង

2025/11/01 06:15:09 pm        2.7 K

នៅរសៀលថ្ងៃទី១ ខែវិចិ្ឆកាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផល ជាទីមោទនៈក្នុងការបំពេញបេសកកម្មការទូតសភា នាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

អំឡុងពេលបំពេញទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី និងថ្នាក់ដឹកនាំរដ្ឋសភាហុងគ្រីមួយចំនួនទៀត។ រដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅក្នុងប្រទេសហុងគ្រីនេះ។

អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភារវាងរដ្ឋសភា និង អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានសារៈសំខាន់បំផុត នៅក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ នៅគ្រប់កម្រិតទំាងក្នុងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន ដូចជាការជំរុញឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ការចែករំលែកបទពិសោធន៍ និងព័ត៌មាន ការលើកកម្ពស់ភាពជាដៃគូ និងការបណ្តុះបណ្តាល ការកសាងសមត្ថភាពមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរជាដើម។

ចំពោះការចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារំាងវិញ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាច្រើន ដូចជាកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» មានដូចជាកិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យក្នុង សណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក »   កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី» ជាដើម។

សារសំខាន់របស់កម្ពុជានៅក្នុងវេទិកាសន្តិភាពប៉ារីសលើកទី៨គឺ តម្លៃសន្តិភាព និងការចង់ឃើញពិភពលោកមានសុខសន្តិភាពដូចៗគ្នា។ កម្ពុជាបានប្រកាន់យកនូវគោលនយោបាយការបរទេស “មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ”។ គោលនយោបាយការបរទេសរបស់កម្ពុជាគឺចាក់ឫសយ៉ាងជ្រៅនៅក្នុងគុណតម្លៃនៃសន្តិភាព សុខដុមរមនា និងច្បាប់អន្តរជាតិ។

ចំពោះមុខសហគមន៍អន្តរជាតិ សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ សារជាថ្មីពីតម្លៃធំធេង នៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា កន្លងមកនេះ ក្រោមវត្តមានជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ កិច្ចព្រមព្រៀងសន្តិភាព គឺជំហានដ៏សំខាន់ ដើម្បីស្តារឡើងវិញនូវប្រក្រតីភាព និងសន្តិភាពយូរអង្វែងរវាងព្រះរាជាណាចក្រទាំងពីរ។ ក៏ប៉ុន្តែដំណើរការនេះស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយ។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ដើម្បីចូលរួមតាមដានយ៉ាងជិតដិតក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។

សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តចំពោះគោលការណ៍ សន្តិសហវិជ្ជមាន គឺភាពជាអ្នកជិតខាងល្អ និង មិត្តភាពនិងមជ្ឈភាពអាស៊ាន ព្រមទាំងបានផ្តល់អាទិភាពចំពោះអ្នកជិតខាងភូមិផងរបងជាប់គ្នានៅក្នុងការចូលរួមជាមួយតួអង្គខាងក្រៅ។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅប្រទេសហុងគ្រី ក៏ដូចជាការចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅសាធារណរដ្ឋបារំាង គឺជាបុរេសកម្មនៃការងារការទូតសភា ក្នុងការស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋក៏ដូចជាការចូលរួមចំណែកលើកកម្ពស់សុខសន្តិភាពជូនពិភពលោក។ ការទូតសភារបស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ត្រូវបានមជ្ឈដ្ឋានអន្តរជាតិ វាុយតម្លៃខ្ពស់ពីតួនាទីសំខាន់របស់កម្ពុជា ក្នុងការលើកកម្ពស់សុខសន្តិភាព វិបុលភាព ប្រកបដោយបរិយាបន្នជូនប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ផ្លូវជាតិលេខ៩២ ដែលជាផ្លូវក្រវាត់ព្រំដែនដ៏សំខាន់ត្រូវបានជួសជុលរួចរាល់ ១០០%
2025/11/02 06:53:06 pm        1
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដង្ហែអង្គកឋិនទានទៅកាន់ វត្តម្រុំខាងជើង ខេត្តកំពង់ស្ពឺ
2025/11/02 05:54:39 pm        1
ពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ខេត្ដព្រះវិហារ ទទូច​ដល់​សហគមន៍​អន្តរជាតិ​ជំរុញ​ថៃ​ឱ្យ​ដោះលែង​កងទ័ព​កម្ពុជា ១៨រូប
2025/11/02 05:46:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជាតិលេខ៩២ ដែលជាផ្លូវក្រវាត់ព្រំដែនដ៏សំខាន់ត្រូវបានជួសជុលរួចរាល់ ១០០%

2025/11/02 06:53:06 pm
​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដង្ហែអង្គកឋិនទានទៅកាន់ វត្តម្រុំខាងជើង ខេត្តកំពង់ស្ពឺ
2025/11/02 05:54:39 pm
​ពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ខេត្ដព្រះវិហារ ទទូច​ដល់​សហគមន៍​អន្តរជាតិ​ជំរុញ​ថៃ​ឱ្យ​ដោះលែង​កងទ័ព​កម្ពុជា ១៨រូប
2025/11/02 05:46:34 pm
​ចំនួនអ្នកស្លាប់ នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ២២០នាក់ ចាប់តាំងពីមានបទឈប់បាញ់
2025/11/02 05:36:50 pm
​សកម្មជនតវ៉ាប្រឆាំងនឹងមជ្ឈមណ្ឌលជនអន្តោប្រវេសន៍របស់អ៊ីតាលី នៅអាល់បានី
2025/11/02 05:31:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/02 11:58:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/31 07:05:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/29 04:12:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am