ឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម

2025/11/01 06:42:48 pm        163

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការរស់នៅប្រកបដោយភាពសុខសាន្ត ក្រោមដំបូលសន្តិភាព ធ្វើឲ្យជាតិសាសន៍នានា ដែលរស់នៅក្នុងប្រទេសកម្ពុជា បានរួមគ្នាប្រឆាំងទៅនឹងសង្គ្រាម ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រោមការត្រួសត្រាយផ្លូវពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាកំពុងមានភាពសុខដុមនីយកម្ម នៃសាសនានានា ដោយពលរដ្ឋម្នាក់ៗ អាចមានសិទ្ធិ ក្នុងការគោរពជំនឿសាសនារៀងៗខ្លួន មិនមានការឃាត់ឃាំង ឬការរើសអើងនោះឡើយ ។

ឯកឧត្តមបន្តថា ឆ្លើយតបទៅនឹងការផ្ដល់សិទ្ធិសេរីភាព យ៉ាងទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជានេះហើយ ទើបធ្វើឲ្យពលរដ្ឋខ្មែរ បងប្អូនខ្មែរឥស្លាម និងគ្រិស្តបរិស័ទជាដើម មានភាពកក់ក្ដៅ រស់នៅដោយភាពសុខសាន្ត ពិសេសបានរួមគ្នាប្រឆាំងទៅនឹងសង្គ្រាម ជាក់ស្ដែងកាលពីផ្ទុះករណីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ គ្រប់សាសនាទាំងអស់នៅកម្ពុជា បានរួមគ្នាប្រឆាំងនឹងអំពើឈ្លានពាន បំផ្លាញសន្តិភាពនៅកម្ពុជា ដែលនេះបង្ហាញពីសាមគ្គីភាព ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនខ្មែរឥស្លាមបន្តថែទាំពូនជ្រុំសុខសន្តិភាពនៅកម្ពុជា ដើម្បីបន្តរស់នៅដោយសុខដុម មានអធ្យាស្រ័យដល់គ្នា ចេះយោគយល់គ្នា និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមអបអរសាទរ ចំពោះសមិទ្ធផលថ្មី របស់បងប្អូនសាសនិកមុស្លិមនៅកម្ពុជា គឺវិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង ជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនា ជាទីគោរពសក្ការៈ និងការសិក្សា ។

ក្នុងឱកាសនោះ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងនាមជាសាសនិកឥស្លាម បានសម្ដែងនូវការថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់សិទ្ធិសេរីភាព ដល់បងប្អូនខ្មែរឥស្លាម អាចប្រតិបត្តិសាសនា តាមទំនៀមទម្លាប់ មិនមានការរើសអើង ។

ជាមួយនេះឯកឧត្តម ក៏បានប្ដេជ្ញាបន្តចូលរួមថែរក្សាសុខសន្តិភាព និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរួបរួមសាមគ្គីជាធ្លុងមួយ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រឆាំងនឹងអំពើឈ្លានពាន និងទប់ស្កាត់មិនឲ្យមានសង្គ្រាមនៅកម្ពុជា ។

លោក ទត ស៊ូហ្វី ដែលជាអ៊ីម៉ាំម៉ាស្ទិត បានឲ្យដឹងថា វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង ស្ថិតលើដីទំហំ៤៤១ម៉ែត្រការ៉េ មានផ្ទៃអាគារចំនួន៦២៤ម៉ែត្រការ៉េ រួមទាំងបន្ទប់ទឹក ។ ស្ថាបត្យកម្មវិហារនេះមានកម្ពស់១៦.១ម៉ែត្រ មានពីរជាន់ ដែលអាចផ្ទុកសាសនិកប្រតិបត្តិពិធីសាសនាបានចន្លោះពី ២០០ ទៅ៤០០នាក់ ។ ក្រៅពីនេះ នៅជាន់ផ្ទាល់ដីក៏មានបន្ទប់សិក្សាទំហំ ៤០ម៉ែត្រការ៉េ សម្រាប់កម្មវិធីអប់រំសាសនាឥស្លាម និងបន្ទប់ដាក់ឥវ៉ាន់ទំហំ ១៦ម៉ែត្រការ៉េ ដែលមានតួនាទីគាំទ្រការប្រើប្រាស់ប្រចាំថ្ងៃរបស់ម៉ាស្ជិត ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ផ្លូវជាតិលេខ៩២ ដែលជាផ្លូវក្រវាត់ព្រំដែនដ៏សំខាន់ត្រូវបានជួសជុលរួចរាល់ ១០០%
2025/11/02 06:53:06 pm        1
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដង្ហែអង្គកឋិនទានទៅកាន់ វត្តម្រុំខាងជើង ខេត្តកំពង់ស្ពឺ
2025/11/02 05:54:39 pm        1
ពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ខេត្ដព្រះវិហារ ទទូច​ដល់​សហគមន៍​អន្តរជាតិ​ជំរុញ​ថៃ​ឱ្យ​ដោះលែង​កងទ័ព​កម្ពុជា ១៨រូប
2025/11/02 05:46:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជាតិលេខ៩២ ដែលជាផ្លូវក្រវាត់ព្រំដែនដ៏សំខាន់ត្រូវបានជួសជុលរួចរាល់ ១០០%

2025/11/02 06:53:06 pm
​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដង្ហែអង្គកឋិនទានទៅកាន់ វត្តម្រុំខាងជើង ខេត្តកំពង់ស្ពឺ
2025/11/02 05:54:39 pm
​ពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ខេត្ដព្រះវិហារ ទទូច​ដល់​សហគមន៍​អន្តរជាតិ​ជំរុញ​ថៃ​ឱ្យ​ដោះលែង​កងទ័ព​កម្ពុជា ១៨រូប
2025/11/02 05:46:34 pm
​ចំនួនអ្នកស្លាប់ នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ២២០នាក់ ចាប់តាំងពីមានបទឈប់បាញ់
2025/11/02 05:36:50 pm
​សកម្មជនតវ៉ាប្រឆាំងនឹងមជ្ឈមណ្ឌលជនអន្តោប្រវេសន៍របស់អ៊ីតាលី នៅអាល់បានី
2025/11/02 05:31:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/02 11:58:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/31 07:05:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/29 04:12:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am