ក្រុមមន្រ្តីរដ្ឋាភិបាលនិយាយថា ហេតុការណ៍ជាន់គ្នាក្នុងព្រះវិហារ នៅរដ្ឋភាគខាងត្បូង Andhra Pradesh ប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោច ១២នាក់ កាលពីព្រឹកថ្ងៃសៅរ៍ និងមនុស្សច្រើននាក់ផ្សេងទៀត បានរងរបួស ។
ហេតុការណ៍ជាន់គ្នានេះ បានកើតឡើង ពេលដែលក្រុមធ្វើសក្ការៈបូជាជួបជុំគ្នានៅព្រះវិហារ Sri Venkateswara Swamy ស្ថិតក្នុងទីក្រុង Srikakulam នៅថ្ងៃនាំសំណាង Ekadashi នៃសាសនាហិណ្ឌូ ។
លោក Anam Ramanarayana Reddy គឺជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្រ្តីប្រចាំរដ្ឋ Andhra Pradesh និយាយថា ក្រុមអ្នកធ្វើសក្ការៈបូជា ២៥.០០០នាក់ បានជួបជុំគ្នានៅក្នុងព្រះវិហារ ដែលអាចផ្ទុកមនុស្សបានត្រឹម ២ពាន់នាក់ប៉ុណ្ណោះ ជាហេតុនាំឲ្យមានការជាន់គ្នាបែបនេះ ។
ចំណែកឯលោក Swapnil Dinkar Pundkar គឺជាចៅក្រមស្រុក Srikakulam និយាយថា មកទល់នឹងពេលនេះ មនុស្សសរុប ១៦នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួស ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modiបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា រដ្ឋាភិបាលរបស់លោកនឹងសងជំងឺចិត្ត ២.៣០០ដុល្លារ ដល់គ្រួសារអ្នកស្លាប់ និង ៥៦០ដុល្លារដល់គ្រួសារអ្នករងរបួស ៕