មនុស្សយ៉ាងហោចណាស់១៥ នាក់បានស្លាប់ និង ៣០ នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីបំណាក់ដីដីបានវាយប្រហារតំបន់Marakwet East ប្រទេសកេនយ៉ា។ បំណាក់ដីនេះបានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ លោកK
ipchumba Murkomen គឺជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃកេនយ៉ាដែលបានទៅទស្សនាតំបន់រងគ្រោះបាននិយាយថា មនុស្ស ២៥ នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមនុស្សជាង ៣០ នាក់ កំពុងបាត់ខ្លួន។ លោកបន្តថាពួកយើងជរុញឲ្យពលរដ្ឋទាំងអស់ផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាពនិងជៀសវាងតំបន់ដែលងាយកើតមានបំណាក់ដី ។ ក្រុមការ
ងារអង្គភាពជាច្រើនរួមទាំងយោធា នគរបាល មន្ត្រីស្រុក និងក្រុមមនុស្សធម៌កំពុងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកមនុស្សបាត់ខ្លួនរបស់ពួកគេ ។ សូមបញ្ជាក់
ថាមនុស្សរាប់រយនាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារបំណាក់ដីនិងទឹកជំនន់នៅក្នុងប្រទេសកេនយ៉ា ក្នុងនោះក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុបង្កឲ្យមានហេតុការណ៍អាកាសធាតុអាក្រក់កាន់តែខ្លាំងនិងញឹកញាប់ជាងមុន ៕

