រថយន្តសង្រ្គោះបន្ទាន់ ត្រូវបានគេមើលឃើញនៅស្ថានីយរថភ្លើង ស្ថិតក្នុងទីក្រុង Huntingdon កាលពីថ្ងៃសៅរ៍ ក្រោយមនុស្សជាច្រើន រងការដេញចាក់នៅលើរថភ្លើង ។
នគរបាលនិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា បុរស ២នាក់ ត្រូវបានចាប់ខ្លួនក្រោយមនុស្សជាច្រើននាក់ រងការដេញចាក់នៅលើរថភ្លើង ក្នុងទីក្រុង Huntingdon ស្ថិតនៅភាគខាងកើតអង់គ្លេស ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បាននិយាយនៅលើបណ្តាញព័ត៌មានសង្គមថា ឧបទ្ទេវហេតុនេះ គួរឲ្យព្រួយបារម្ភខ្លាំងណាស់ និងសុំស្នើឲ្យអ្នកនៅក្បែរនោះ ស្តាប់តាមការណែនាំរបស់នគរបាល ។

ខណៈពេលនោះដែរ រដ្ឋមន្រ្តីក្រសួងមាតុភូមិអង់គ្លេសលោកស្រី Shabana Mahmoud បង្ហាញភាពក្រៀមក្រំចំពោះជនរងគ្រោះនៅក្នុងហេតុការណ៍ដេញចាក់នេះ ដោយលោកស្រីនិយាយថា ចិត្តគំនិតរបស់លោកស្រីនៅជាមួយអ្នកដែលរងផលប៉ះពាល់ ។
លោកស្រីបន្តថា លោកស្រីនឹងធ្វើបច្ចុប្បន្នភាពចំពោះការស៊ើបអង្កេត និងជំរុញឲ្យសាធារណជនចៀសវាងការធ្វើសេចក្តីអត្ថាធិប្បាយ និងព្យាករណ៍លើហេតុការណ៍មួយនេះ ។
បច្ចុប្បន្ន ក្រុមនគរបាលប្រឆាំងអំពើភេរវកម្ម កំពុងបើកការស៊ើបអង្កេតលើហេតុការណ៍ដេញចាក់នេះដែលបណ្តាលឲ្យមនុស្ស ១០នាក់ រងរបួស ក្នុងនោះភាគច្រើននៃពួកគេមានរបួសគំរាមកំហែងដល់អាយុជីវិត ៕
