លោក Hegseth បញ្ជាក់ថា អាមេរិក និងចិន នឹងបង្កើតទំនាក់ទំនងយោធាដោយផ្ទាល់

2025/11/02 10:19:31 pm        68

យោងតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន បានយល់ព្រមបង្កើតទំនាក់ទំនងផ្ទាល់ រវាងយោធារបស់នៃប្រទេសទាំង២ ដើម្បីជួយបញ្ចៀសកុំឲ្យកើតមានជម្លោះ។

តាមរយៈការបង្ហោះលើបណ្ដាញសង្គម X លោក Hegseth បានបញ្ជាក់ថា គោលបំណងនៃការបង្កើតបណ្តាញទាក់ទងនេះ នឹងធ្វើឡើង ដើម្បី «កាត់បន្ថយជម្លោះ និងកាត់បន្ថយបញ្ហាណាមួយដែលលេចឡើង»។ លោកបានបន្ថែមថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាថា «សន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អ គឺជាផ្លូវដ៏ល្អបំផុត»។

ជាមួយគ្នានេះ លោក Hegseth បានឲ្យដឹងទៀតថា មន្ត្រីនៃប្រទេសទាំង២ នឹងធ្វើការពិភាក្សាគ្នា ដើម្បីស្វែងយល់ពីភាពលម្អិតនៃវិធីដែលភាគីទាំង២ នឹងធ្វើការប្រាស្រ័យទាក់ទងគ្នា។

គួរបញ្ជាក់ថា ប្រមុខមន្ទីរបញ្ចកោណរូបនេះ និងរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានជួបប្រជុំគ្នា នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែតុលា ពោលគឺមួយថ្ងៃបន្ទាប់ពីមានជំនួបកំពូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយសមភាគីចិន គឺលោក Xi Jinping នៅកូរ៉េខាងត្បូង ជាទីដែលមេដឹកនាំទាំង២ បានយល់ព្រមផ្អាកជម្លោះពាណិជ្ជកម្ម ក្នុងគោលបំណងរក្សាស្ថិរភាពទំនាក់ទំនង រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ របស់ពិភពលោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm