រុស្ស៊ីរិះគន់ការដាក់ពង្រាយកម្លាំងយោធាអាមេរិកលើសលប់ នៅការ៉ាអ៊ីព ខណៈគាំទ្រវ៉េណេស៊ុយអេឡា

2025/11/02 10:22:25 pm        145

ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ (ទី១ ខែវិច្ឆិកា) បានរិះគន់ធ្ងន់ៗ ចំពោះ «កម្លាំងយោធាដ៏លើសលប់» របស់សហរដ្ឋអាមេរិក នៅសមុទ្រការ៉ាអ៊ីព ដែលត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃការជំរុញកិច្ចប្រឹងប្រែងប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួន ចំពោះមេដឹកនាំវ៉េណេស៊ុយអេឡា។

នៅក្នុងអត្ថាធិប្បាយ តាមគេហទំព័ររបស់ក្រសួង អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានលើកឡើងថា៖ «យើងបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រើប្រាស់កម្លាំងយោធាលើសលប់ ដើម្បីអនុវត្តវិធានការ ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន។ វិធានការបែបនេះ គឺបំពានទាំងច្បាប់ក្នុងស្រុករបស់សហរដ្ឋអាមេរិក និងបទដ្ឋាននៃច្បាប់អន្តរជាតិ»។

គួរដឹងថា យុទ្ធនាការរបស់សហរដ្ឋអាមេរិក នៅតំបន់ការ៉ាអ៊ីព និងប៉ាស៊ីហ្វិកភាគខាងកើត ប្រឆាំងនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោន ប្រាប់ថា ជាការជួញដូរគ្រឿងញៀនខុសច្បាប់នោះ បានកំណត់គោលដៅវាយប្រហារយ៉ាងហោចណាស់លើទូក ១៤គ្រឿង និងបានសម្លាប់មនុស្ស ៦១នាក់យ៉ាងតិច។ សហរដ្ឋអាមេរិកបានបង្កើតវត្តមានយោធាដ៏ធំ នៅតំបន់ការ៉ាអ៊ីព ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយមានយន្តហោះចម្បាំង នាវាចម្បាំង និងទាហានរាប់ពាន់នាក់។

ជាមួយគ្នានេះ តាមរយៈការអត្ថាធិប្បាយរបស់លោកស្រីនោះដែរ លោក Zakharova បានបន្ថែមថា៖ រុស្ស៊ីសូមបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់យើង ចំពោះការដឹកនាំរបស់វ៉េណេស៊ុយអេឡា ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន»។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីវ៉េណេស៊ុយអេឡារបស់លោក គឺលោក Nicolas Maduro បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ នៅទីក្រុងមូស្គូ កាលពីខែឧសភា។ លោក Maduro បានចោទប្រកាន់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកកំពុងរំពឹងថា នឹងទម្លាក់រូបលោកចេញពីអំណាច៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm