លោក Hegseth ទៅដល់វៀតណាម ខណៈការពិភាក្សាពីការផ្គត់ផ្គង់អាវុធ នឹងគ្របដណ្ដប់លើជំនួបជាមួយថ្នាក់ដឹកនាំនានា

2025/11/02 10:58:52 pm        90

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានធ្វើដំណើរទៅដល់ទីក្រុងហាណូយហើយ កាលពីថ្ងៃអាទិត្យ (ទី២ ខែវិច្ឆិកា) ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់វៀតណាម ចំពេលមានកិច្ចពិភាក្សាដ៏យូរ ជុំវិញលទ្ធភាពផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ផ្សេងៗរបស់ទីក្រុងវ៉ាស៊ីនតោន ដល់អតីតគូសត្រូវរបស់ខ្លួន ក្នុងនោះរួមមានទាំងយន្តហោះដឹកជញ្ជូន និងឧទ្ធម្ភាគចក្រផងដែរ។

បើយោងតាមមន្ត្រីវៀតណាម ដែលបានរៀបរាប់សង្ខេបពីដំណើរទស្សនកិច្ចនេះ បានឲ្យដឹងថា លោក Hegseth ត្រូវបានរំពឹងថា នឹងជួបជាមួយប្រធានបក្សកុម្មុយនីស្តវៀតណាម លោក To Lam ប្រមុខរដ្ឋលោក Luong Cuong និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phan Van Giang។

ហើយបើយោងតាមមន្ត្រី និងប្រភពវៀតណាមផ្សេងទៀត ដែលបានពន្យល់សង្ខេបអំពីបញ្ហានេះ បានឲ្យដឹងថា ការពិភាក្សា ស្តីពីការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើរបៀបវារៈ។ ប្រភពទាំង២ បានលើកឡើងអំពីយន្តហោះដឹកជញ្ជូនយោធា C-130 Hercules របស់ក្រុមហ៊ុន Lockheed Martin ស្ថិតក្នុងចំណោមប្រធានបទដែលត្រូវពិភាក្សា។ ហើយមន្ត្រីអាមេរិកម្នាក់ទៀត ក៏បានអះអាងដែរថា យន្តហោះ C-130 នឹងត្រូវបានលើកយកមកពិភាក្សា។

ប្រភពមួយក្នុងចំណោមប្រភពពីវៀតណាមទាំងនោះ បានបង្ហើបឲ្យដឹងថា ការផ្គត់ផ្គង់ឧទ្ធម្ភាគចក្ររបស់អាមេរិក ក៏អាចត្រូវបានពិភាក្សាផងដែរ ជាពិសេស គឺប្រភេទ S-92 របស់ក្រុមហ៊ុន Lockheed Martin និង Chinook របស់ក្រុមហ៊ុន Boeing។ ប្រភពទាំង ៣នេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារព័ត៌មាននេះមិនត្រូវបានអនុញ្ញាតឲ្យបញ្ចេញជាសាធារណៈឡើយ។ ហើយជាមួយគ្នានេះ ពួកគេទាំងអស់ បាននិយាយថា គេមិនច្បាស់នោះឡើយថា តើកិច្ចព្រមព្រៀង ឬការប្រកាសណាមួយ នឹងត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm