FASMEC នឹងរៀបចំពិព័រណ៍ជំរុញការប្រើប្រាស់ផលិតផលខ្មែរលើកទី២ នៅថ្ងៃទី ៥-៦-៧ ខែវិចិ្ឆកានេះ

2025/11/02 11:09:45 pm        450

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នឹង​រៀប​ចំ​ពិព័រណ៍​ជំរុញ​ការ​ប្រើ​ប្រាស់​ផលិត​​ផល​ខ្មែរលើកទី២ ចាប់ពីថ្ងៃទី ៥-៦-៧ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ នឹងមានសហគ្រាសក្នុងស្រុកចូលរួមតាំងបង្ហាញជាង ២៧០ សហគ្រាស និងមាន​ផលិត​ផល​ខ្មែរ​ប្រមាណជិត ៣០០ មុខ។

ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង​មធ្យម និងជាប្រធាន សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើក​ឡើង​ក្នុង​សន្និសីទ នៃគម្រោងរៀបចំពិព័រណ៍ «រួមគ្នាផលិតរួម គ្នាប្រើប្រាស់ផលិតផលជាតិ» នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនេះ ឃើញ​ថា នៅក្នុងអំឡុងពិព័រណ៍លើកទី១ កាលពីខែកញ្ញាកន្លងទៅ ប្រជាពលរដ្ឋជាច្រើនកុះករ​បាន​គាំទ្រផលិតផលក្នុងស្រុក ដោយនឹកស្មានមិនដល់ និងបានលក់ដាច់ខ្លាំង ដោយ​មាន​បង​ប្អូន​ប្រជា​ពលរដ្ឋចូលរួមជាង ១០ ម៉ឺននាក់ នេះសបញ្ជាក់ឲ្យពីស្មារតីជាតិនិយម ងាកមកគាំទ្រ​ផលិត​ជាតិ​យើង​យ៉ាងច្រើនផុសផុល។

ជុំវិញពលរដ្ឋ​ខ្មែរ​ងាកមកគាំទ្រផលិតផលជាតិបែបនេះ, ឧកញ៉ា តែ តាំងប៉ បានអំពាវនាវ​ដល់​ផលិករ​​ត្រូវផលិតនូវផលិត​ផលរបស់ខ្លួនឱ្យបានស្របតាមស្ដង់ដា គុណភាព សុវត្ថិភាព និង​អនាម័យ និងមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃយកផលចំ​ណេញ​ក្នុងពេល ដែល​ប្រជា​ពលរដ្ឋ​ងាក​មក​គាំទ្រ​ផលិតផលក្នុងស្រុកនេះឡើយ។

ចំណែកក្រុមអាជីវករ ដែលបានចូលរួមនៅក្នុងវេទិកាសារព័ត៌មាននៅថ្ងៃនេះដែរ ក៏បាន​សម្តែង​ការ​គាំទ្រ​ចំពោះ FASMEC ដែលបានខិតខំរៀបចំពិព័រណ៍លើកទី១ កាលពីខែកញ្ញាកន្លងទៅ ដោយ​ទទួល​បាន​ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពលរដ្ឋខ្មែរ និង សង្ឈឹមថា ការរៀបចំពិព័រណ៍លើកទី២ នៅ​ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ រឹតតែទទួលការគាំទ្រខ្លាំងជាងលើកទី១ផងដែរ។

សូម​បញ្ជាក់ថា ការរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ លើកទី២ នៅមជ្ឈ​មណ្ឌល​សាល​សន្និបាត និងពិព័រណ៍កោះពេជ្រ គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៥-៦-៧ ខែវិចិ្ឆកា ឆ្នាំ២០២៥ គឺ​មាន​ផលិតផលខ្មែរសុទ្ធតែម្តង ប្រជាពលរដ្ឋខ្មែរអាចចូលរួមគាំទ្រ និងទស្សនាដោយសេរី ខណៈ​ដែល​ការជំរុញការផលិតផលិតផលក្នុងស្រុក ទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណា បំពេញ​តម្រូវការប្រើប្រាស់ ក្នុងអំឡុងពេលប្រជាពលរដ្ឋកម្ពុជាធ្វើពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ ដោយងាក​មក​គាំទ្រ និងផ្តល់តម្លៃចំពោះផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm