រយៈពេលប្រាំថ្ងៃបន្ទាប់ពីព្យុះសង្ឃរា Melissa បានបោកបក់ចូលភាគខាងលិចប្រទេសហ្សាម៉ាអ៊ីក ដ៏ខ្លាំងក្លា អ្នកស្រុកនៅក្នុងសហគមន៍ដែលត្រូវបានបំផ្លិចបំផ្លាញនៅតាមឆ្នេរសមុទ្រនៅតែរង់ចាំជំនួយយ៉ាងអស់សង្ឃឹម។

ផ្លូវជាច្រើនត្រូវបានបិទដោយកម្ទេចកម្ទី ហើយមនុស្សត្រូវបានកាត់ផ្ដាច់ដោយមានអាហារតិចតួច គ្មានថាមពលឬទឹកប្រើប្រាស់ ហើយមិនដឹងថាពេលណាស្ថានភាពនឹងវិលត្រលប់មកសភាពធម្មតាវិញទេ។
រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថាមនុស្សយ៉ាងហោចណាស់ ២៨នាក់នៅក្នុងប្រទេសហ្សាម៉ាអ៊ីកបានស្លាប់ចាប់តាំងពីព្យុះដ៏មានទ្ធិពលនេះបានវាយប្រហារ ជាព្យុះកំណាចប្រភេទទី ៥ ដែលមានកម្លាំងខ្យល់រហូតដល់ ២៩៧ គីឡូម៉ែត្រក្នុងមួយម៉ោង។
នោះគឺជាការកើនឡើងជិត៥០% ក្នុងចំនួនអ្នកស្លាប់ពេញមួយយប់ ហើយចំនួនអាចកើនឡើងនៅពេលក្រុមមន្ត្រីសម្អាតផ្លូវចូលទៅកាន់ផ្នែកថ្មីនៃកោះនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍ BBC ថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់មាន ១០នាក់នៅ តំបន់ Westmoreland។
សហគមន៍កាតូលិក Westmoreland ត្រូវបានគេជឿថាមានចំនួនអ្នកស្លាប់ច្រើនជាងគេទីពីរបន្ទាប់ពី តំបន់ St Elizabeth នៅភាគអាគ្នេយ៍។ ព្យុះ បានបោកបក់នៅកន្លែងណាមួយរវាងសហគមន៍កាតូលិកជិតខាងទាំងពីរ។ នៅតំបន់ St Elizabeth ផ្ទះសម្បែងប្រមាណ៩០% ត្រូវបានបំផ្លាញ៕

