ខេត្តសៀមរាបបាននឹងកំពុងរៀបចំតុបតែងកែលម្អ សោភ័ណភាពក្រុងបន្ថែមទៀត ដើម្បីលើកម្ពស់សោភ័ណភាពក្រុងសៀមរាប នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ។
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានរៀបចំតុបតែង កែលម្អសោភ័ណក្រុង ដើម្បីត្រៀមរៀបចំកម្មវិធីសាសនា កម្មវិធីផ្សារទឹក ជិះទូកលេងកម្សាន្ត និងកម្សាន្តជាច្រើន ចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមឱ្យបានច្រើនកុះករចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប៕








