ទិវាជាតិអាហារូបត្ថម្ភលើកទី១២, សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍១១ចំណុច ដើម្បី​​ធានា​​សន្តិ​សុខស្បៀង និង​អាហា​រូបត្ថម្ភ លើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

2025/11/03 05:09:49 pm        209

ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយ អំពី​សារៈ​សំខាន់​ នៃ​វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើន​ប្រ​សិទ្ធ​ភាពការងារ ជំរុញកំណើន សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

ទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានជ្រើសរើសយក ប្រធាន​បទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ស្របពេល​ដែល​អង្គ​ការ​សហប្រ​ជាជាតិ បានរៀបចំកិច្ច​ប្រជុំ​កំពូល​បូក​សរុប​លទ្ធផល​ស្តីពី​ប្រព័ន្ធ​ស្បៀងរ​បស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ លើកទី២ នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី កាលពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ​២០២៥ ដែលពេលនោះ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​អំពាវនាវឱ្យប្រទេសនានាលើសកលលោក ចូលរួមពន្លឿនបរិវត្តកម្មប្រព័ន្ធស្បៀង ឱ្យកាន់​តែ​មាន​ភាព​ធន់ ឆ្លាតវៃ និងបរិយាបន្ន ដើម្បីធានាថា មនុស្សគ្រប់ រូបមានលទ្ធភាព​ទទួល​បាន​អាហារ​មាន​សុវត្ថិភាព និង​អាហារូបត្ថម្ភត្រឹមឆ្នាំ២០៣០ ថែរក្សាបានសន្តិភាព ការពារភពផែនដី និង​វិបុល​ភាព​សង្គម​។ ប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលប្រជាជន​គ្រប់​រូប​ប្រាថ្នា​ចង់មានអាហារូបត្ថម្ភល្អ មានសុខភាពល្អ និងរស់នៅប្រកបដោយសុខសន្តិភាព។

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង យុទ្ធសាស្ត្រនានាក្នុង​ការ​លើក​ស្ទួយ​សុខុមាល​ភាព​របស់ប្រជាជន ដែលជាកាតាលីករក្នុងការជំរុញឱ្យមានកំណើន សេដ្ឋកិច្ច វឌ្ឍនភាព និង​វិបុលភាពសង្គម។

ក្នុងឱកាសដ៏ប្រពៃនៃការប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥ នេះ​រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​នូវ​អនុសាសន៍១១ចំណុច​រួមមាន​៖

១- ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធ ដើម្បីស្វែងរកធនធានសំដៅអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើក ទី២ ឆ្នាំ២០២៥-២០៣០ ឱ្យទទួលបានជោគជ័យ។

២- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វ និងត្រី ដែលមានសក្តានុពល និងធានានិរន្តរភាពបរិស្ថាន និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ តាមរយៈ ការបង្កើតសហគមន៍កសិកម្មទំនើប ការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ ការស្រាវជ្រាវ និងផ្សព្វផ្សាយការ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ឬនវានុវត្តន៍ ដូចជាកម្មវិធីសៀវភៅកសិកម្ម និងទិន្នន័យស្តីពីការដាំដុះ និងការពារ ផលិតផលស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។

៣- ក្រសួងសុខាភិបាល ត្រូវបន្តអប់រំផ្សព្វផ្សាយឱ្យស្ត្រីទៅទទួលការប្រឹក្សាយោបល់ស្ដីពីអាហារូបត្ថម្ភ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ឬប្រើប្រាស់កម្មវិធីប្រឹក្សាអាហារូបត្ថម្ភ ក្នុងអំឡុងពេលមានផ្ទៃពោះ និង ក្រោយសម្រាល និងបន្តផ្សព្វផ្សាយអំពីការបំបៅកូនដោយទឹកដោះម្តាយឱ្យបានល្អ រួមមានការចាប់ផ្តើមបំបៅ

កូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូងក្រោយសម្រាល និងបន្តការបំបៅកូនដោយទឹកដោះម្តាយឱ្យបានរហូត ដល់កូនមានអាយុយ៉ាងតិចបំផុត២ឆ្នាំ និងជំរុញឱ្យមាតា បិតា ឬអាណាព្យាបាល នាំកុមារដែលមានអាយុ ក្រោម២ឆ្នាំ ទៅមណ្ឌលសុខភាព ដើម្បីតាមដានសុខភាព និងការលូតលាស់របស់កុមារ និងសូមនាំកុមារដែល មានអាយុចាប់ពី៦ខែ ដល់៥៩ខែ ទៅទទួលគ្រាប់ថ្នាំជីវជាតិអា ឱ្យបានពីរដងក្នុងមួយឆ្នាំ ដើម្បីជួយដល់ការ លូតលាស់របស់កុមារ និងជួយពង្រឹងប្រព័ន្ធរាងកាយទប់ទល់នឹងការបង្ករោគផ្សេងៗ។

៤- ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានទៅ ដល់កន្លែងបរិភោគ” ត្រូវសហការ និងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្ហូបអាហារ និងដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែច្រវាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ ម្ហូបអាហារ ដោយធានាថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងប្រកាសស្តីពីការគ្រប់គ្រងអនាម័យ និងសុវត្ថិភាព ចំណីអាហារតាមដងផ្លូវ ព្រមទាំងគោលការណ៍ណែនាំផ្សេងៗទៀត ត្រូវបានអនុវត្តតាម និងផ្សព្វផ្សាយជា សាធារណៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។

៥- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈនិងឯកជន និងហាមឃាត់ការទទួលទាន

ការចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ ត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់ សិស្សានុសិស្ស តាមរយៈកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការ ផ្តល់សេវាអប់រំស្ដីពីអាហារូបត្ថម្ភ។

៦- គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់តែច្រើន គុណភាពកាន់តែខ្ពស់ និងអនុវត្តឱ្យបានរហ័សទាន់សភាពការណ៍ ប្រកបដោយ ប្រសិទ្ធភាព ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្ដល់ស្បៀង ការផ្ដល់គ្រាប់ពូជស្រូវ និងបន្លែ សម្រាប់ស្ដារការដាំដុះឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានា និងបន្តជំរុញការដាំដុះបន្លែមានសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើន ភាពធន់ផ្នែកស្បៀង បង្កើនប្រាក់សន្សំ និងប្រាក់ចំណូល។

៧- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមសហការជាមួយនឹង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីជំរុញការផ្គត់ផ្គង់និងប្រើប្រាស់ទឹកស្អាតនិងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភ។

៨- ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់អាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ តាមរយៈសកម្មភាពនានា ដូចជាការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការគាំទ្រសហគមន៍តំបន់ ការពារធម្មជាតិ ការគ្រប់គ្រងតំបន់អេកូទេសចរណ៍ ការពង្រីកចលនាដាំដើមឈើដើម្បីបង្កើនគម្របបៃតង និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឆ្ពោះទៅរកអព្យាក្រឹតកាបូន ដោយអនុវត្តតាមអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

៩- ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ក្រោមការដឹកនាំរបស់ក្រសួងផែនការ ត្រូវសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន បន្តពង្រឹងការអនុវត្តការ បញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ឱ្យបានទូលំទូលាយ និងជំរុញការអនុម័តយុទ្ធសាស្ត្រជាតិស្តីពីការបញ្ចូល មីក្រូសារជាតិក្នុងចំណីអាហារ ឆ្នាំ២០២៥-២០៣០ ។

១០- ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ រាជធានី ខេត្ត រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន ធ្វើចលនាប្រជាពលរដ្ឋឱ្យដាំដុះដំណាំ និងចិញ្ចឹមសត្វ និងត្រី ជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀង អាហារចម្រុះមុខច្រើនជាងមុន និងត្រូវធ្វើចលនាយុវជនឱ្យយល់ដឹងអំពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងៗ ក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរដែលសម្បូរមីក្រូសារជាតិ និងមានសុវត្ថិភាព។

១១- សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខ របរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នក លក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយយកចិត្តទុកដាក់ខ្ពស់ក្នុង ការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមាន អនាម័យ មានសុវត្ថិភាព និងមានគុណភាព ស្របតាមស្ដង់ដា បច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ស្របតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm