ក្រុមហាម៉ាស បានប្រគល់សាកសពចំណាប់ថ្នូរ ៣នាក់ទៀតទៅឱ្យអ៊ីស្រាអែល

2025/11/03 05:20:33 pm        144

ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ (២ វិច្ឆិកា) បានប្រគល់សាកសពចំណាប់ថ្នូរ ៣នាក់ទៀតហើយ ទៅឱ្យអ៊ីស្រាអែល ខណៈការចោទប្រកាន់ដាក់គ្នាទៅវិញទៅមករឿងបំពានលើបទឈប់បាញ់រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ជាមួយអ៊ីស្រាអែល នៅតែបន្ត។

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា កងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានទទួលមឈូសដែលដាក់សពចំណាប់ថ្នូរ ៣នាក់ តាមរយៈកាកបាទក្រហម ហើយសពទាំងនោះនឹងត្រូវបញ្ជូនទៅទឹកដីអ៊ីស្រាអែល ដើម្បីកំណត់អត្តសញ្ញាណ។

នៅមុនការប្រគល់លើកចុងក្រោយនៅថ្ងៃអាទិត្យនេះ ក្រុមហាម៉ាស បានឱ្យសាកសព ១៧នាក់រួចហើយ ទៅអ៊ីស្រាអែល ក្នុងចំណោមតួលេខសរុប ២៨នាក់។ ប្រសិនបើសាកសពទាំង៣ ត្រូវកំណត់ដឹងថាជាចំណាប់ថ្នូរអ៊ីស្រាអែលមែន នោះនឹងនៅសល់តែសាកសព ៨នាក់ទៀតប៉ុណ្ណោះ នៅតំបន់ហ្កាហ្សា ដែលក្រុមហាម៉ាស ត្រូវតែប្រគល់មកវិញក្រោមលក្ខខណ្ឌបទឈប់បាញ់ សម្របសម្រួលដោយអាមេរិក និងចូលជាធរមានតាំងពីថ្ងៃទី១០ ខែតុលា មក។

អ៊ីស្រាអែលបន្ទោសថា ក្រុមហាម៉ាស បញ្ជូនសាកសពយឺតយ៉ាវណាស់ ខណៈហាម៉ាសប្រកែកថា ខ្លួនកំពុងតែប្រឹងប្រែងអស់លទ្ធភាពហើយ ក្រោមលក្ខខណ្ឌដ៏លំបាក។

គិតមកទល់ពេលនេះ ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរដែលនៅរស់ ទាំងអស់ ២០នាក់ ដោះដូរនឹងអ្នកទោសប៉ាឡេស្ទីនជិត ២.០០០នាក់ និងអ្នកជាប់ឃុំក្នុងសម័យសង្គ្រាម ពីពន្ធនាគារអ៊ីស្រាអែល។ ក្រុមហាម៉ាស ក៏បានយល់ព្រមប្រគល់សពចំណាប់ថ្នូរដែលបានស្លាប់ សរុបចំនួន ២៨នាក់នោះ ដោះដូរនឹងសាកសពពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ៣៦០នាក់ ដែលស្លាប់ក្នុងសង្គ្រាម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm