បុរសជនជាតិអង់គ្លេសវ័យ៣២ឆ្នាំម្នាក់ គឺជាជនសង្ស័យតែមួយគត់ ដែលត្រូវបានចោទប្រកាន់ពីបទវាយប្រហារដោយចាក់នឹងកាំបិតលើហ្វូងមនុស្សនៅលើរថភ្លើងក្នុងប្រទេសអង់គ្លេស បន្ទាប់ពីបុរសម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនក្នុងករណីនេះត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យដោយគ្មានការចោទប្រកាន់។

នគរបាលអង់គ្លេសបាននិយាយថា ការវាយប្រហារដោយកាំបិត ដែលបានបណ្ដាលឲ្យមនុស្ស ១១ នាក់ដេកពេទ្យ មិនមែនជាឧបទ្ទវហេតុភេរវកម្មទេ។ បុរសអាយុ ៣៥ ឆ្នាំម្នាក់ដែលត្រូវបានចាប់ខ្លួនមុននេះ ត្រូវបានដោះលែងវិញ បន្ទាប់ពីមន្រ្តីបានសន្និដ្ឋានថារូបគេ មិនមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះទេ។

មកទល់នឹងល្ងាចថ្ងៃអាទិត្យ អ្នករបួស៥នាក់ បានចេញពីមន្ទីរពេទ្យវិញហើយ។ ក្នុងចំណោមអ្នកដែលកំពុងត្រូវបានព្យាបាលនោះ មានសមាជិកម្នាក់នៃក្រុមការងាររថភ្លើង ដែលបានព្យាយាមបញ្ឈប់ក្មាន់វាយប្រហារ ហើយស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត។
ឧក្រិដ្ឋកម្មដោយកាំបិតនៅប្រទេសអង់គ្លេស និងដែនដី Wales របស់ប្រទេសនេះ បានកើនឡើង ៨៧% ក្នុងមួយទសវត្សរ៍កន្លងទៅ។
តួលេខផ្លូវការបង្ហាញថា មានបទល្មើសជិត ៥៤.៧០០ ករណី កាលពីឆ្នាំមុន កើនឡើង ២% ពីឆ្នាំ ២០២៣ និងក្នុងចំណោមអត្រាខ្ពស់បំផុតនៅអឺរ៉ុប៕
