លោកប្រធានាធិបតី Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ CBS ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកាថា ការឆ្មក់បង្ក្រាបជនអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ដែលបានបង្កឱ្យមានការតវ៉ានិងការចោទប្រកាន់ពីការរំលោភសិទ្ធិ នៅមិនទាន់ដល់គោលដៅទេ។

នៅពេលត្រូវបានសួរដោយអ្នកសម្ភាសន៍ អ្នកស្រី Norah O'Donnell ថាតើការឆ្មក់បង្ក្រាបធ្វើឡើងដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ(ICE)របស់លោក «បានដល់គោលដៅ»ហើយ ឬនៅ លោក ប្រធានាធិបតីអាយុ៧៩ឆ្នាំរូបនេះ បានឆ្លើយតបថា «ខ្ញុំគិតថាវានៅមិនទាន់បានដល់គោលដៅនៅឡើយទេ»។

លោកបានអះអាងថា «ចៅក្រមសេរី» ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Barack Obama និង លោក Joe Biden មិនបាន«បញ្ឈប់» ប្រតិបត្តិការអន្តោប្រវេសន៍ទេ នេះបើយោងតាមការដកស្រង់បទសម្ភាសន៍ដែលបានបង្ហោះនៅលើបណ្តាញ X. ដែល អ្នកស្រី O'Donnell បានកត់សម្គាល់ករណីឯកសាររបស់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ(ICE)សហរដ្ឋអាមេរិក ដោះស្រាយជនអន្តោប្រវេសន៍ដែលសង្ស័យ ការដាក់ពង្រាយឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងសង្កាត់នានា និងការវាយកម្ទេចកញ្ចក់រថយន្ត។