រដ្ឋមន្ត្រីការបរទេសបាននិយាយកាលពីថ្ងៃអាទិត្យទី២ ខែវិច្ឆិកាថា ប្រធានាធិបតីរបស់ប្រទេសស៊ីរី នឹងពិភាក្សាអំពីបញ្ហាជាច្រើនរួមទាំងការដកទណ្ឌកម្មដែលនៅសល់ ការកសាងឡើងវិញ និងការប្រឆាំងភេរវកម្ម ខណៈលោកក្លាយជាមេដឹកនាំដំបូងគេរបស់ប្រទេសដែលនឹងធ្វើទស្សនកិច្ចជាផ្លូវការទៅទីក្រុងវ៉ាស៊ីនតោន នៅក្នុងខែនេះ ។

អ្នកការទូតជាន់ខ្ពស់របស់ប្រទេសស៊ីរី លោក Asaad al-Shaibani បានប្រាប់គណៈកម្មការនៅឯកិច្ចប្រជុំ មួយក្នុងប្រទេសបារ៉ែនថា លោក Ahmed al-Sharaa ត្រូវបានគេរំពឹងថានឹងធ្វើធ្វើទស្សនកិច្ចនៅក្នុងរដ្ឋធានីសហរដ្ឋអាមេរិក នៅដើមខែ វិច្ឆិកា។ លោកបាននិយាយថា «ដំណើរទស្សនកិច្ចនេះ នឹងពិតជាប្រវត្តិសាស្ត្រ»។
លោក Shaibani បាននិយាយថា «ប្រធានបទជាច្រើននឹងត្រូវបានពិភាក្សា ដោយចាប់ផ្តើមជាមួយនឹងការដកទណ្ឌកម្ម» ហើយ «បច្ចុប្បន្នយើងកំពុងប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម» ដែលកិច្ចប្រឹងប្រែងណាមួយក្នុងបញ្ហាននេះទាក់ទងទៅនឹងតម្រូវការការគាំទ្រពីអន្តរជាតិ។

លោកបាននិយាយថា កិច្ចពិភាក្សាជុំវិញការកសាងប្រទេសឡើងវិញក្រោយសង្គ្រាមជាងមួយទសវត្សរ៍។ ក្រសួងការបរទេសក្នុងទីក្រុងដាម៉ាស បានបញ្ជាក់ថា នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងដែលមិនធ្លាប់មានទៅកាន់សេតវិមានរបស់ប្រធានាធិបតីស៊ីរី។
បេសកជនអាមេរិកប្រចាំប្រទេសស៊ីរី លោក Tom Barrack បាននិយាយថា លោក Sharaa នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន «ក្នុងក្តីសង្ឃឹម» ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចូលរួមក្នុងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងរដ្ឋអ៊ីស្លាម(IS)។