ទូក-ង សារ៉ាយតេជោសែនជ័យ ទាក់ចិត្តភ្ញៀវទេសចរជាខ្លាំងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

2025/11/03 07:14:03 pm        351

ដើម្បីអបអរក្នុងការប្រារព្ធពិធីនៃវប្បធម៌ខ្មែរ ដោយ​រួម​បញ្ចូល​គ្នានូ​វ​ភាព​ទាក់​ទាញ​បែប​ប្រពៃណី​ទំនើប​អំពី​តំណាល នៃពិធីបុណ្យអុំទូក អាកាសយានដ្ឋានអន្តរជាតិតេជោបានដាក់តាំងបង្ហាញ ទូក ង ឈ្មោះថា “សារាយតេជោសែនជ័យ” ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិ បាន​ទស្សនា និង​ផ្តិត​រូបភាព​ពេលដែលធ្វើដំណើរចេញចូលកម្ពុជា។

ជាមួយការដាក់តាំងបង្ហាញ ទូក ង “សារាយតេជោសែនជ័យ” ក្នុងគោល​បំណង​អបអរ​សាទរ​ព្រះរាជពិ​ធី​បុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងឈានមកដល់ ចាប់​ពី​ថ្ងៃទី​៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាន​ទស្សនា និងអាចឈ្វេងយល់បន្ថែមអំពីសម្រស់ទូក ង របស់ខ្មែរ។ បន្ថែមពីនេះ ដើម្បី​ផ្សព្វ​ផ្សាយ​ប្រពៃណី​វប្បធម៌ទូក ង របស់ខ្មែរទៅកាន់មនុស្សមកពីជុំវិញពិភពលោកផងដែរ។

ក្រុមប្រជា​ពលរដ្ឋដែលកំពុងរង់ចាំការហោះហើរទៅទិសដៅផ្សេងៗគ្នា ក្នុងឱកាសឈប់​សម្រាក​ពិធី​បុណ្យ​អុំទូកនេះ បាននិយាយដោយទឹកមុខសប្បាយរីករាយថា ការដាក់តាំងបង្ហាញទូក ង នេះ ពិ​ត​ជាមានសារៈសំខាន់ណាស់ និងមានអារម្មណ៍ថារំភើបផងដែរ ដោយសារមិននឹកស្មានថា កម្ពុជា​អាចធ្វើបានលើគ្រប់វិស័យ និងមានអ្វីដែលជារបស់ខ្លួនឯង ជាពិសេស​មាន​ថ្នាក់​ដឹកនាំ​ដ៏​ល្អ​ប្រកប​ដោយ​ប្រាជ្ញាឈ្លាសវៃ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ដោយបានដឹកនាំប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ និង​មាន​សុខ​សន្តិភាពយ៉ាងពេញលេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំជាង ២ ៦០០ហិកតា ជា​ប្រភេទ​លំដាប់ 4F ដែលមានសមត្ថភាពទទួលបានការហោះហើរ ពីឆ្ងាយឆ្លង​ទ្វីប​ដោយ​អាច​ឱ្យ​យន្ត​ហោះធុ​ន​ធំរហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ ជា​ពិសេស អាចទទួលអ្នកដំណើរឆ្លងកាត់បាន ១៣លាននាក់ ក្នុងមួយឆ្នាំ នៅក្នុងដំណាក់ទី១ ពីឆ្នាំ​២០២៥-២០៣០ និងកើនដល់ ៣០លាននាក់ នៅដំណាក់កាលទី២ ពីឆ្នាំ២០៣០-២០៥០៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm