កងកម្លាំងរុស្ស៊ីបានវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន បណ្តាលឲ្យមានមនុស្សស្លាប់និងដាច់ចរន្តអគ្គិសនី។ ការវាយប្រហារបានកើតឡើងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ក្រុមមន្ត្រីនៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន និងកន្លែងផ្សេងទៀតបាននិយាយថា ពួកគេបានរាប់អ្នកស្លាប់សរុបមានចំនួន១៥នាក់។

ក្រសួងថាមពលរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលនៅទូទាំងតំបន់Donetsk ផ្នែកមួយចំនួននៅភាគខាងត្បូងតំបន់Zaporizhzhia និងតំបន់ផ្សេងៗទៀត។
ទន្ទឹមនឹងនេះ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារនៅកំពង់ផែសមុទ្រខ្មៅនៅភាគខាងត្បូងប្រទេសរុស្ស៊ី ។
ក្រសួងបាននិយាយបន្ថែមថា ពួកគេបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធផ្ទុកប្រេងនៅកំពង់ផែ ទូអេបសឺ(Tuapse) ជាស្ថានីយធំបំផុតមួយនៅក្នុងប្រទេសរុស្ស៊ី។
អ៊ុយក្រែនបាននិងកំពុងបង្កើនការវាយប្រហាររបស់ខ្លួនទៅលើរោងចក្រប្រេងរបស់រុស្ស៊ីដើម្បីបំផ្លាញប្រភពចំណូលរបស់ក្រុងមូស្គូពីការបន្តវាយលុកដោយយោធារបស់ខ្លួន។
