យោងតាមក្រុមត្រួតពិនិត្យរបស់ប្រទេសស្វីស IQ Air បានឲ្យដឹងថា ទីក្រុង Lahore ស្ថិតក្នុងចំណាត់ថ្នាក់ជាទីក្រុងធំមានកង្វក់ខ្យល់ខ្លាំងបំផុតរបស់ពិភពលោក កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ខណៈផ្សែងអ័ព្ទយ៉ាងក្រាស់បានហ៊ុមព័ទ្ធទីក្រុងធំទីពីររបស់ប្រទេសប៉ាគីស្ថាន។ អំណានរបស់ IQ Air សម្រាប់ទីក្រុង Lahore នៅពេលថ្ងៃត្រង់ម៉ោងក្នុងស្រុកត្រូវបានគេដាក់ស្លាក «ប៉ះពាល់ដល់សុខភាពខ្លាំង»។
ទោះបីជាមានស្ថានភាពបែបនេះក៏ដោយ អ្នកស្រុកនៅតែមកជួបជុំគ្នា ដើម្បីលេងកីឡាវាយសី កាលពីថ្ងៃអាទិត្យ។

អ្នកស្រុកបានជំរុញឱ្យមានការឆ្លើយតបពីរដ្ឋាភិបាលឲ្យបានកាន់តែខ្លាំងដូចជាការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ និងបានចោទអាជ្ញាធរពីការអនុវត្តមិនស្មើភាពគ្នានៃវិធានការប្រឆាំងផ្សែងអ័ព្ទនៅទូទាំងទីក្រុង។ រដ្ឋាភិបាលរដ្ឋ Punjab បានចាត់វិធានការផ្សេងៗ រួមទាំងការដាក់ពង្រាយការណុងបាញ់ទឹកប្រឆាំងផ្សែងអ័ព្ទ ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស ប៉ុន្តែវាផ្តល់ការសង្គ្រោះបណ្តោះអាសន្នតែប៉ុណ្ណោះ។

តំបន់នានានៅខេត្ត Punjab ប្រទេសប៉ាគីស្ថាន ដែលក្នុងចំណោមនេះទីក្រុង Lahore ជារដ្ឋធានី ងាយនឹងកើតមានផ្សែងអ័ព្ទយ៉ាងក្រាស់រាល់រដូវរងា ដោយសារអាកាសធាតុត្រជាក់ ធូលីសំណង់ ការបំភាយផ្សែងរថយន្ត និងផ្សែងពីភ្លើងដុតរានដីធ្វើកសិកម្ម។