អ្នកជំនាញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-អាមេរិក នឹងបង្កើនទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ខ្លាំង​ជាងមុន

2025/11/03 07:58:43 pm        522

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច មើលឃើញថា ក្រោយកម្ពុជា និងអាមេរិក​បាន​ចុះ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការជាមួយគ្នាកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ក្រោម​អធិប​តី​ភា​ពស​ម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានា​ធិបតី​អាមេរិក​ធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម កាទូត ឬឈានដល់ទំនាក់ទំនងផ្នែកយោធា រវាង​ប្រទេ​ស​ទាំងពីរអាចនឹងមានសន្ទុះងើបឡើងវិញរឹតតែខ្លាំង ជា​ពិសេស​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​សក្ដា​នុពលបានបន្ទាប់អត្រាពន្ធបដិការសូន្យភាគរយរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានមើឃើញថា តាមរយៈ កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​កម្ពុជា​បាន​ទម្លាក់​អត្រា​នាំ​ចូល​ទំនិញអាមេរិករហូតដល់សូន្យភាគរយលើមុខទំនិញមួយចំនួនដូចជាកសិកម្ម ឧស្សាហកម្ម និង​ចំណី​អាហារជាដើម, ប៉ុន្ដែជាមួយគ្នានេះ អាមេរិក​ក៏​បាន​ទម្លាក់​អត្រា​ពន្ធ​បដិការ​រហូត​ដល់​សូន្យ​ភាគ​រយ​ដល់កម្ពុជាវិញផងដែរ មានដូចជា ប្រភេទទំនិញ លើផលិតផលវាយនភណ្ឌ ដែល​មាន​វត្ថុ​ធាតុ​ដើម​នៅកម្ពុជា (Organic) ក្រណាត់សេរីរាង្គ, ឬក្រណាត់កាតុង, ក្រណាត់សូត្រ និង​ក្រណាត់​បែប​ប្រពៃណី, បន្ទះសូឡា ឬបន្ទះពន្លឺព្រះអាទិត្យ, ទំនិញកសិកម្មសិរីរាង្គ, គ្រឿង​សង្ហា​រិម​ធ្វើ​អំពី​ឈើ និងទំនិញប្រភេទគ្រឿងវិចខ្ចប់ឬក្រដាស ដែលអាចរលាយទៅវិញបាន។

ចំណែក ឯកឧត្តមបណ្ឌិត សោ សុន្ទរ៍ធារី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង​ជា​សាស្រ្ដា​ចារ្យជំនាញសេដ្ឋកិច្ច បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក​មាន​តាំង​ពី​ទសវត្ស​រ៍​ឆ្នាំ១៩៥០ ទាំងទំនាក់ទំនងកាទូត និងពាណិជ្ជកម្ម, ហើយទំនាក់​ទំន​ង​ប្រទេស​ទាំង​ពីរ​បាន​ឈានដល់ដំណាក់កាលថ្មីមួយក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី​នៃ​កម្ពុជា​ ពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗរវាងប្រទេសទាំងពីរ យើង​មាន​សុទិដ្ឋិនិយម និងសង្ឃឹមលើការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងកាទូត​បន្ថែ​ម​ទៀត​រវាង​ប្រទេសទាំងពីរ។

សូមជម្រាបថា មកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក កំពុង​បន្ត​មាន​ការ​រីក​ចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ, ជាក់ស្ដែងរយៈពេល ៩ខែឆ្នាំ២០២៥នេះ ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា និងអាមេរិក កើនឡើងរហូតទៅដល់ ៨.៣ ពាន់លានដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិកមានរហូតទៅដល់ ៧.៩ ពាន់លានដុល្លារ ចំណែកអាមេរិក​នាំចូល​មក​កម្ពុជា​វិញ​មាន​ប្រមាណ ​៤០០ លានដុល្លារ, ចំនួននេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា និងអាមេរិកមានការកើនឡើង ៥.១ ភាគរយ៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm