សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានចេញការព្រមានមួយកាលពីថ្ងៃព្រហស្បតិ៍ ផ្ញើជូនដល់ពលរដ្ឋអាមេរិកទាំងឡាយដែលនៅតែកំពុងស្នាក់នៅក្នុងប្រទេសអ៊ុយក្រែនថា គួរតែចាកចេញនៅពេលនេះភ្លាម ខណៈរុស្ស៊ីនៅតែបន្តគំរាមកំហែងឈ្លានពាន។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយពិធីករ Lester Holt របស់ទូរទស្សន៍ NBC News លោក Biden បាននិយាយថា ពលរដ្ឋអាមេរិកគួរតែចាកចេញនៅពេលនេះ។

លោកប្រធានាធិបតីអាមេរិករូបនេះក៏បាននិយាយផងដែរកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនបញ្ជូនកងទ័ពអាមេរិកចូលទៅអ៊ុយក្រែនដើម្បីជម្លៀសពលរដ្ឋរបស់លោកនោះទេ បើរុស្ស៊ីឈ្លានពានអ៊ុយក្រែនមែននោះ ដោយនិយាយថា សកម្មភាពនេះអាចបង្កឲ្យមានសង្គ្រាមត្រជាក់ ហើយបញ្ហានានាអាចនឹងផ្ទុះឡើងយ៉ាងឆាប់រហ័ស។ ពីធីករលោក Holt បានសួរទៅលោក Biden ថា តើមានសេណារីយោអ្វីទើបអាចឲ្យលោកបញ្ជូនកងទ័ពទៅជួយជនជាតិអាមេរិកជម្លៀសចេញពីអ៊ុយក្រែន លោក Biden បានឆ្លើយថា គ្មានទេ។ នោះជាសង្គ្រាមលោកនៅពេលដែលជនជាតិអាមេរិក និងរុស្ស៊ីចាប់ផ្ដើមបាញ់គ្នា។ លោកបានបន្ថែមថា វាមិនដូចជាយើងទប់ទល់ជាមួយអង្គការភេរវករនោះទេ។ យើងកំពុងដោះស្រាយជាមួយសត្រូវដ៏ធំបំផុតមួយ ក្នុងចំណោមសត្រូវជាច្រើនក្នុងពិភពលោក។ ស្ថានភាពខុសគ្នា ហើយរឿងអាក្រក់ជាច្រើនអាចកើតឡើងភ្លាមៗ៕
អត្ថបទ៖ សុខមាន