ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថានបាននិយាយនៅថ្ងៃចន្ទនេះ ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត៦,៣រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងជើងប្រទេសនេះទាំងយប់ បានកើនឡើងដល់២០នាក់ ខណៈមនុស្សប្រមាណ៣២០នាក់បានរងរបួស៕