ក្រសួង​អប់រំ​ប្រកាស​រៀបចំ​កីឡា​ជាតិ​លើក​ទី​៣ ក្រោយ​ខកខាន​ប្រកួត​កាលពី​ឆ្នាំ​២០២០

2022/02/11 06:16:22 pm        203

​កីឡា​ជាតិ​៖ ក្រសួង​អប់រំ យុវជន និង​កីឡាបានប្រកាស​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំៗ​ចំនួន ៥ សម្រាប់​ឆ្នាំ​២០២២ ក្នុងនោះ​ក៏មាន​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ផងដែរដែល​គ្រោង​នឹង​រៀបចំ​ការប្រកួត​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា​ចុងឆ្នាំ​នេះ។​ ​ក្រោយ​រៀបចំ​បាន ២​លើក កាលពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៨ ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ដែល​ត្រូវ​រៀបចំ​កាលពី​ឆ្នាំ​២០២០ ត្រូវបាន​សម្រេច​លុបចោល ក្រោយ​ផ្ទុះ​ជំងឺ​រា​ត​ត្បាល​ជាស​កល​កូ​វីដ​-១៩ រហូតមកទល់​ពេលនេះទើប​ក្រសួង​អប់រំបានប្រកាស​រៀបចំឡើង​វិញ ជាមួយ​ការបន្ដ​ព្រឹត្តិការណ៍ប្រកួត​លើក​ទី​៣ ដដែល។​

​ព្រឹត្តិការណ៍​កីឡា​ជាតិត្រូវបាន​រៀបចំឡើងក្រោយ​ទទួលបាន​ការអនុញ្ញាត និង​គាំទ្រ​ពី​រាជរដ្ឋាភិបាល ដើម្បី​ដកស្រង់​បទពិសោធន៍ ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនី ក៏ដូចជា​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​នានា សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ជាក់ស្ដែង​ការ​ត្រឡប់មកវិញនៃ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ចុង​ឆ្នាំនេះក៏ត្រូវ​បានកំណត់​ទីតាំង​ប្រកួត ដូច​ទៅនឹង​ទីតាំងដែល​គណៈកម្មាធិការ​ជាតិ CAMSOC បានកំណត់​សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែរ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប និង​ខេត្តកំពង់ស្ពឺ។​ ​តាម​ការបញ្ជាក់​ក្នុងសេចក្ដី​ជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នឹង​រៀបចំ​ទ្រង់ទ្រាយ​ធំដោយ​នឹង​រៀបចំ​ការប្រកួត​លើ ៣៩​ប្រភេទ​កីឡា និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ឬ​កីឡា​ជនពិការ ៧​ប្រភេទ​កីឡា ដែល​ការរៀប​ចំនេះក៏ត្រូវ​បាន​គេ​មើលឃើញ​យកតាម​លំនាំ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ផងដែរ។​

​ដោយឡែក​ព្រឹត្តិការណ៍ ៤​ផ្សេងទៀតរួមមាន​ការប្រកួត​កីឡា​សិស្ស​បឋម និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​រាជធានី​-​ខេត្តពី​ខែមករា ដល់​ខែមីនា​, ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិពីថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃទី​៨ ខែឧសភា​, ការប្រកួត​កីឡា​និស្សិត​ជ្រើសរើស​ជើងឯក​ថ្នាក់​គ្រឹះស្ថាន​ឧ​ត្ត​មសិក្សា និង​មធ្យមសិក្សា​បច្ចេកទេសពី​ខែកុម្ភៈដល់​ខែមិថុនា និង​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        338
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        423

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm