មនី្ទរពេទ្យកាល់ម៉ែត បើកសិក្ខាសាលាស្តីពីការវះកាត់ជំងឺក្រពេញប្រូស្តាតរីកធំ និងដុំសាច់ប្លោកនោម ដោយបច្ចេកទេសឡាស៊ែ Holmium និងជំងឺវិបត្តិផ្លូវភេទ

2025/11/03 09:32:44 pm        188

ភ្នំពេញ ៖ មន្ទីរពេទ្យកាល់ម៉ែត ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសមាគមវះកាត់ប្រព័ន្ធទឹកម៉ូត្រ នៃសាធារណៈរដ្ឋបារាំង(AFU) បានរៀបចំបើកសិក្ខាសាលាស្តីពីការវះកាត់ជំងឺក្រពេញប្រូស្តាតរីកធំ និងដុំសាច់ប្លោកនោម ដោយបច្ចេកទេសឡាស៊ែ Holmium និងជំងឺវិបត្តិផ្លូវភេទ, នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្នីសីទ ជាន់ទី៨ នៃអគារតេជោសន្តិភាព។

​សិក្ខាសាលាខាងលើនេះ ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ Richard Mallet អនុប្រធានសមាគមវះកាត់ប្រព័ន្ធទឹកម៉ូត្រ នៃសាធារណៈរដ្ឋបារាំង លោកស្រីសាស្រ្តាចារ្យ Gabrielle Mallet តំណាងរបស់សមាគមវះកាត់ប្រព័ន្ធទឹកម៉ូត្រនៃសាធារណៈរដ្ឋបារាំង និងឯកឧត្តម លោកជំទាវ អគ្គនាយករង ទីប្រឹក្សាអមថ្នាក់ដឹកនាំ លោក លោកសី្រ ប្រធានផ្នែក វេជ្ជបណ្ឌិតឯកទេស នាយសាល និងជំនួយការ និងនិស្សិតDES។

ឯកឧត្តមសាស្រ្តាចារ្យ អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានថ្លែងថា ប្រទេសកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូល Francophonie (ហ្វ្រង់កូហ្វូននី) លើកទី២០  វត្តមានរបស់លោកសាស្ត្រាចារ្យនាពេលនេះ មិនត្រឹមតែបានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នទាំងពីររបស់យើងនូវឆន្ទៈរួមគ្នារបស់អ្នកជំនាញក្នុងផ្នែកវេជ្ជសាស្ត្រដើម្បីអភិវឌ្ឍទាំងធនធានមនុស្ស និងបច្ចេកទេសទំនើបចុងក្រោយ ជាពិសេសការវះកាត់ដោយការឆ្កៀលដុំសាច់ប្រូស្តាត និងដុំរបស់ប្លោកនោម ដោយបច្ចេកទេសឡាស៊ែ Holmium នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែវាគឺជាការបង្ហាញពីចំណងមិត្តភាពរឹងមាំដ៏យូរអង្វែងរវាងប្រទេសបារាំង និងកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំពោះការបន្តគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកថែទាំឯកទេសនៅក្នុងវិស័យសុខាភិបាល ជាពិសេសការជួយសម្របសម្រួលអញ្ជើញ និងការធ្វើទស្សនកិច្ច របស់សាស្ត្រាចារ្យ Richard Mallet នៅប្រទេសកម្ពុជា។ តាមរយៈសិក្ខាសាលាបែបវិទ្យាសាស្ត្រនេះ ជាឱកាសសម្រាប់ការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ការថែទាំ និងព្យាបាលដល់អ្នកជំនាញគ្រប់រូប ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលឱ្យកាន់តែឈានទៅកម្រិតខ្ពស់បន្ថែមទៀត។ នេះជាជំហានថ្មីមួយទៀតនៅក្នុងដំណើរការកសាងសមត្ថភាពរបស់មន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរពេទ្យថ្នាក់ជាតិ និងតាមបណ្តាខេត្ត នៅក្នុងផ្នែកឯកទេសUrologie ដូចជាការវះកាត់ laparoscopic និង robotic prostatectomy និង holmium laser enucleation (HoLEP) ដែលសុទ្ធតែជាបច្ចេកទេសដ៏ទំនើប និងពេញនិយមបំផុត ហើយយើងទាំងអស់គ្នាចង់ឃើញអ្នកជំនាញរបស់យើងប្រើប្រាស់វាឱ្យបានពេញលេញនៅក្នុងប្រទេសរបស់យើង និងបម្រើសេវាជូនតាមតម្រូវការឯកទេសថ្មីៗខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ផងដែរថា មន្ទីរពេទ្យកាល់ម៉ែត តែងប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវស្មារតីការងារជាក្រុមរវាងអ្នកជំនាញគ្រប់ឯកទេស សម្រាប់គ្រប់ករណីជំងឺស្មុគស្មាញនានា ដែលក្នុងនោះក៏រួមមានករណីក្រពេញប្រូស្តាតរីកធំ និងដុំសាច់ប្លោកនោមផងដែរ។ រាល់ការព្យាបាលដុំសាច់ក្រពេញប្រូស្តាត និងដុំសាច់ប្លោកនោម ត្រូវបានលើកយកមកពិភាក្សារៀងរាល់ថ្ងៃពុធ ក្នុងអំឡុងពេលកិច្ចប្រជុំពិគ្រោះយោបល់ពហុជំនាញរបស់យើង (MDT) ដោយប្រមូលផ្តុំអ្នកជំនាញខាង Urologist, Oncologist, Radiologist និង Pathologists។ ការងារជាក្រុមនេះអនុញ្ញាតឱ្យយើងផ្តល់ឱ្យអ្នកជំងឺរបស់យើងនូវវិធីសាស្រ្តព្យាបាលសមស្រប ដោយផ្អែកលើពិធីសារអន្តរជាតិ និងបទពិសោធន៍រួម។ យើងគាំទ្រយ៉ាងពេញទំហឹង ក្នុងការបន្តលើកកម្ពស់គុណភាពនៃការថែទាំ ព្យាបាល ការបណ្តុះបណ្តាល អ្នកជំនាញថែទាំសុខភាព និងការរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីបម្រើជូនអ្នកជំងឺរបស់យើង។ កិច្ចការនេះអាចសម្រេចទៅបាន លុះត្រាតែមានការសិក្សាស្រាវជ្រាវ និងការគាំទ្រពីដៃគូបច្ចេកទេសកម្រិតជាតិ និងអន្តរជាតិដូចជាលោកសាស្រ្តាចារ្យ Richard Mallet និង Gabrielle Mallet ជាដើម៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm