ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) មិនចូលរួមក្នុងការពិភាក្សាអំពីលទ្ធភាពនៃការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបង្កកដោយសហភាពអឺរ៉ុបនោះទេ។

លោកប្រធានាធិបតី បានប្រាប់អ្នកយកព័ត៌មានថា៖«ខ្ញុំមិនធ្វើបែបនេះទេ។ ខ្ញុំគិតថា អ្វីដែលកើតឡើង គឺ អឺរ៉ុប និងរុស្ស៊ី មានការពិភាក្សាគ្នាយ៉ាងច្រើន ដោយធ្វើអត្ថាធិប្បាយអំពីជោគវាសនានៃទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅលោកខាងលិច។

កាលពីថ្ងៃទី ២៣ ខែតុលា អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើបញ្ហានៃការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី៕