លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Vladimir Zelensky) បានប្រកាសថា ប្រទេសអ៊ុយក្រែន បានទទួលប្រព័ន្ធការពារដែនអាកាស Patriot ថ្មី ពីប្រទេសអាល្លឺម៉ង់។
លោកបានសរសេរនៅលើបណ្តាញ Telegram របស់លោកថា៖«យើងបានពង្រឹងសមាសធាតុ «Patriot» នៃការការពារដែនអាកាសរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ និង អធិការបតីសហព័ន្ធ លោក Friedrich Merzដោយផ្ទាល់ ចំពោះជំហានរួមគ្នានេះ»។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃទី ២៩ ខែកញ្ញាថា ទីក្រុងប៊ែរឡាំង បានផ្តល់ប្រព័ន្ធ Patriot ចំនួនបី ដល់ទីក្រុងគីវ ហើយនឹងផ្គត់ផ្គង់ប្រព័ន្ធបែបនេះចំនួនពីរបន្ថែមទៀត នៅចុងឆ្នាំនេះ ដោយមានការគាំទ្រពីដៃគូន័រវែស៕
