ព្រះមេគណខេត្តស្វាយរៀងរំលឹកថ្ងៃ៧មករាធ្វើឱ្យសាសនារស់រានមានជីវិតឡើងវិញ

2025/11/03 11:07:20 pm        124

ស្វាយរៀង ៖ ស្របកាលវេលាដែលប្រជាពុទ្ធបរិស័ទកំពុងរីករាយនឹងការប្រារព្ធធ្វើពិធីបុណ្យកឋិនទាន ព្រះមេគណ ខេត្តស្វាយរៀង បានមានថេរដីការំលឹកថា ព្រះពុទ្ធសាសនា បានរស់រានមានជីវិតឡើងវិញ ដោយសារថ្ងៃ៧ មករា ដែលរហូតមកដល់ពេលនេះ វិស័យព្រះពុទ្ធសាសនាបាននឹងកំពុងមានការរីកចម្រើនទៅមុខជានិច្ច។

​ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្ត ព្រះគ្រូ ញឹម ច័ន្ទថៃ គ្រូសូត្រសាំ្ត វត្តព្រះពន្លា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទ ក្នុង និងក្រៅខេត្ត នៅថ្ងៃទី២ ទី៣ ខែវិឆ្ឆិកា ឆ្នាំ២០២៥ បានផ្តើមធ្វើបុណ្យកឋិនដង្ហែ ទៅវេរប្រគេនដល់ព្រះ សង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង និងវត្តព្រះពន្លា ស្រុកកំ ពង់រោទិ៍ ខេត្ត ស្វាយរៀង និងប្រមូលបច្ច័យកសាងសមិទ្ធិផលនានានៅក្នុងទីរាមទាំង២ខាងលើ ។

បន្ទាប់ពីព្រះសង្ឃ និងពុទ្ធបរិសទ័ដង្ហែរអង្គកឋិនប្រទស្សិន ព្រះវិហារ៣ជុំនិងប្រគេនជីវរ បរិក្ខាក ឋិន បច្ច័យដល់សង្ឃគ្រង និងប្រើប្រាស់ តាមប្រពៃណីជាតិខ្មែររួចមក ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេ គណខេត្ត ជួសមុខឱ្យព្រះសង្ឃ វត្តព្រះពន្លា បានមានសង្ឃដីកាសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំ ពោះឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានរួមវិភាគទាន ធ្វើបុណ្យកឋិនទានដង្ហែវេរប្រគេនដល់ព្រះសង្ឃ ពិសេសធ្វើការប្រមូលបច្ច័យ ដើម្បីកសាងសមិទ្ធផលថ្មីៗ លើវិស័យព្រះពុទ្ធសាសនាបន្ថែម បន្ទាប់ពីសមិទ្ធផលមួយចំនួនបានកើតមានឡើងក្រោមការដឹកនាំរបស់ គណបក្ស ក៏ដូចជារាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តដឹកនាំអភិវឌ្ឍជាតិក្រោមម្លប់ សន្តិភាព ។

ព្រះវិសុទ្ធិញ្ញាណមុំ សយ បានមានសង្ឃដិការបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់ជាតិ សាសនានេះ ត្រូវបានរស់រានឡើងវិញក្នុងថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងនោះខេត្តស្វាយរៀង វត្តអារាម ត្រូវបានព្រះសង្ឃ ពុទ្ធបរិសទ័ ធ្វើការរៀបចំ និងកសាង សមិទ្ធផលឡើងវិញជាបន្តបន្ទាប់ និងមានវត្តខ្លះក្នុងខេត្ត បានរៀបចំទៅជារមណីយដ្ឋាន ដើម្បីធ្វើការទាក់ ទាញភ្ញៀវឱ្យចូលទស្សនាមកលេងកម្សាន្ត និងធ្វើបុណ្យ បន្ថែមលើរមណីយដ្ឋានរបស់ខេត្តដែលបាន បន្សល់ទុក។

អត្ថបទ៖ ភា សារិត

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        147
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm