ការប្រយុទ្ធគ្នាកាន់តែតានតឹងខ្លាំងនៅជុំវិញទីក្រុងសំខាន់របស់អ៊ុយក្រែន ស្របពេលមានការវាយប្រហារថ្មីលើថាមពលរុស្ស៊ី

2025/11/03 11:42:09 pm        73

ការប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងទីក្រុងមជ្ឈមណ្ឌលយុទ្ធសាស្រ្ត Pokrovsk ស្ថិតនៅតំបន់ភាគខាងកើតអ៊ុយក្រែន កាន់តែតានតឹងខ្លាំង ក្នុងនោះក្រសួងការពារជាតិរុស្ស៊ី អះអាងថា ពួកគេបានកម្ចាត់កងកម្លាំងពិសេសរបស់អ៊ុយក្រែនដែលបានបញ្ជូនឲ្យជួយការពារតំបន់នោះ ។

នៅក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ អង្គភាពរុស្ស៊ី បានចាប់ផ្តើមជ្រៀតចូលទៅក្នុងទីក្រុង Pokrovsk ដោយខ្លួនឯង ហើយនិងបានបិទផ្លូវផ្គត់ផ្គង់សំខាន់ដែលប្រើប្រាស់ដើម្បីរក្សាកងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុងមួយនេះ ។

យោងតាមការអះអាងរបស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងពិសេសអ៊ុយក្រែន បានចុះតាមឧទ្ធម្ភាគចក្រនៅតំបន់ជាយក្រុងភាគពាយ័ព្យទីក្រុង Pokrovsk ។ រូបភាពវីដេអូឃ្លីបចែករំលែងដោយបណ្តាញព័ត៌មានសង្គមក្រៅផ្លូវការ Telegramរបស់រុស្ស៊ី ឃើញទាហានអ៊ុយក្រែន ចុះពីលើឧទ្ធម្ភាគចក្រ Blackhawk ។

ក្រសួងការពារជាតិរុស្ស៊ី អះអាងថា ទាហានអ៊ុយក្រែន ១១នាក់ ដែលបានចុះពីលើឧទ្ធម្ភាគចក្រ ត្រូវបានសម្លាប់ ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នោះទេថាតើ បេសកកម្មមួយនេះ បានកើតឡើងនៅពេលណានោះ ។

ប្រភពព័ត៌មានពីក្រុមចារកម្មអ៊ុយក្រែន បាននិយាយប្រាប់ CNNថា អំណះអំណាងរបស់រុស្ស៊ី មិនពិតនោះទេ ។ ប្រភពបន្តថា កិច្ចខិតខំប្រឹងប្រែងធ្វើឲ្យមានស្ថិរភាព ដឹកនាំដោយប្រធានក្រុមចារកម្មការពារជាតិអ៊ុយក្រែនលោក Kyrylo Budanov នៅតែបន្តក្នុងទីក្រុង Pokrovsk ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm