យោងតាមក្រឹត្យដែលបានចេញផ្សាយដោយរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានបន្ថែមនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko ទៅក្នុងបញ្ជីគោលដៅបុគ្គលសម្រាប់ទណ្ឌកម្មសេដ្ឋកិច្ចពិសេស។

បញ្ជីទណ្ឌកម្មដែលបានធ្វើបច្ចុប្បន្នភាព ពេលនេះរួមមានមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយចំនួន ដូចជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Sergii Marchenko រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្ម លោក Oleksii Sobolev ។
ចំណាត់ការនេះរួមមានការបង្កកមូលនិធិមិនមែនជាសាច់ប្រាក់របស់បុគ្គល មូលបត្រដែលគ្មានការបញ្ជាក់ និងទ្រព្យសម្បត្តិនៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងការហាមឃាត់ពួកគេពីការផ្ទេរដើមទុនចេញពីប្រទេសនេះ។
លោកស្រី Svyrydenko ត្រូវបានអនុម័តជានាយករដ្ឋមន្ត្រីអ៊ុយក្រែកាលពីខែកក្កដា ដោយកាលពីពេលមុនធ្លាប់ជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។
