ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា អង្គភាពនៃកងនាវាសមុទ្រខ្មៅ បានបំផ្លាញនាវាគ្មានមនុស្សបើកចំនួន ៦គ្រឿង ដែលជាកម្មសិទ្ធិរបស់អ៊ុយក្រែននៅភាគពាយ័ព្យនៃសមុទ្រខ្មៅ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«នាវាគ្មានមនុស្សបើកចំនួន ៦ គ្រឿង ត្រូវបានបំផ្លាញដោយកងកម្លាំងនៃកងនាវាសមុទ្រខ្មៅ នៅភាគពាយ័ព្យនៃសមុទ្រខ្មៅ»។
មានរបាយការណ៍មុននេះផងដែរថា នាវាស៊ីវិលបរទេសចំនួន ពីរគ្រឿង ត្រូវបានខូចខាត ដោយសារតែការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើកំពង់ផែ Tuapse ក្នុងតំបន់ Krasnodar របស់រុស្ស៊ី។ នេះបើយោងតាមទីស្នាក់ការកណ្តាលឆ្លើយតបបន្ទាន់ក្នុងតំបន់៕

