នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិន នៅតែបន្តរីកចម្រើន ទោះបីជាមានទណ្ឌកម្មពីលោកខាងលិចក៏ដោយ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។
ប្រមុខរដ្ឋាភិបាលរុស្ស៊ី បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiangថា៖«ទោះបីជាមានឧបសគ្គជាច្រើន និងទណ្ឌកម្មខុសច្បាប់ពីលោកខាងលិចក៏ដោយ ទំនាក់ទំនងរុស្ស៊ី-ចិនបច្ចុប្បន្ន កំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រច្រើនសតវត្សរ៍របស់ពួកគេ ហើយបន្តអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។
នៅថ្ងៃចន្ទនេះ មេដឹកនាំទាំងពីរ កំពុងរៀបចំកិច្ចប្រជុំធម្មតាលើកទី ៣០ របស់ប្រមុខរដ្ឋាភិបាលរុស្ស៊ី និង ចិន៕

