អង្គការស្រាវជ្រាវអវកាសឥណ្ឌា(ISRO)ដែលជាទីភ្នាក់ងារអវកាសជាតិឥណ្ឌា និយាយថា កាលពីថ្ងៃអាទិត្យម្សិលមិញ ពួកគេបានបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងធ្ងន់បំផុត CMS-03ទៅកាន់គន្លងតារាវិថី ចេញពីមជ្ឈមណ្ឌលអវកាស Sriharikota របស់ប្រទេសមួយនេះ ។
លោក V. Narayanan គឺជាប្រធានអង្គការ ISRO និយាយថា បេសកកម្មនេះ គឺជាជើងហោះហើរប្រតិបត្តិការលើកទី ៥នៃយានចម្លង LVM3 របស់ ISRO ។
លោកបន្តថា ផ្កាយរណប CMS-03 មានទម្ងន់ ៤.៤១០គ.ក ត្រូវបានបាញ់ចូលគន្លងតារាវិថីដោយជោគជ័យ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ ISRO បានឲ្យដឹងថា ផ្កាយរណបនេះ ត្រូវបានផលិតឡើង ដើម្បីធ្វើការគ្របដណ្តប់ទំនាក់ទំនងលើទូទាំងប្រទេសឥណ្ឌា និងតំបន់មហាសមុទ្រជិតខាង ៕

