ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ CBS Newsថា ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នឹងក្លាយជាដំណើរការអភិវឌ្ឍន៍ល្អឥតខ្ចោះ។
លោក ត្រាំ បានបង្ហាញទំនុកចិត្តថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ មេដឹកនាំអាមេរិករូបនេះ បាននិយាយថា៖«ខ្ញុំគិតថា លោកចង់ចូលមក ហើយក៏ចង់ធ្វើពាណិជ្ជកម្មជាមួយយើង ហើយលោកចង់រកលុយបានច្រើនសម្រាប់ប្រទេសរុស្ស៊ី ហើយខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់»៕