អ៊ុយ​ក្រែ​ន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​ បាន​បិទ​ច្រកចូល​សមុទ្រ​មុន​សម​យុទ្ធ​កង​ទ័ព​ជើងទឹក​នៅ​សប្ដាហ៍​ក្រោយ​

2022/02/11 06:57:46 pm        182

​​អ៊ុយ​ក្រែ​ន៖ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ថា ​បាន​បិទ​ច្រកចូល​ទៅកាន់​សមុទ្រ ខណៈ​រុស្ស៊ី​ត្រៀម​ធ្វើ​សម​យុទ្ធ​ជើង​ទឹក​នៅ​សប្ដាហ៍​ក្រោយ ស្របពេល​ភាព​តានតឹង​កំពុង​ឡើង​កំដៅ​នៅក្នុង​តំបន់​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​នលោក Dmytro Kuleba បាន​និយាយ​ថា ​សមុទ្រ Azov ត្រូវ​បាន​បិទ​ទាំង​ស្រុង ហើយ​ចក្រ​ចូល​សមុទ្រ​ខ្មៅ​ស្ទើរ​តែ​ត្រូវបាន​កាត់ផ្ដាច់​ទាំងស្រុង​ដោយ​កម្លាំង​របស់​រុស្ស៊ី​។ រុស្ស៊ី​បាន​ច្រានចោល​ដដែលៗចំពោះ​ការចោទប្រកាន់​ដែល​អាមេរិក​ និង​លោក​ខាង​លិច​ថា ​ខ្លួន​កំពុង​មាន​ផែនការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន ទោះបី​ខ្លួន​ដាក់​ពង្រាយ​កងទ័ព​ជាង ១០ម៉ឺន​នាក់​នៅ​ជិត​ព្រំដែន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ ក្រុម​អ៊ុយ​ក្រែ​ន​បាន​អះអាងថា​ សកម្មភាព​នេះ​គឺជា​ផ្នែក​មួយ​នៃ​សង្គ្រាម​យុទ្ធសាស្ត្រ​ចម្រុះ​ ដែល​នៅតែបន្ត​របស់​ក្រុង​មូ​ស្គូប្រឆាំងនឹង​អ៊ុយ​ក្រែ​ន និង​បាន​ចោទ​រុស្ស៊ី​មិន​អើពើ​នឹង​ច្បាប់​អន្តរជាតិ​ រួមទាំង​ជំពូក​របស់​អង្គការសហប្រជាជាតិ សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ និងអនុសញ្ញា​របស់​អង្គការ​សហ​ប្រជា​ជាតិស្ដីពី​ច្បាប់​ដែនសមុទ្រ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm