មន្ត្រី៖ មនុស្ស ១៥នាក់ ភាគច្រើនជាកុមារ បាត់ខ្លួន ក្រោយមានទឹកជំនន់ នៅតំបន់ Papua របស់ឥណ្ឌូនេស៊ី

2025/11/04 01:42:12 am        75

យ៉ាងហោចណាស់មនុស្ស ១៥នាក់ ដែលភាគច្រើនជាកុមារ កំពុងបាត់ខ្លួន ហើយទំនងជាមិនមានជីវិតនោះទេ ក្រោយទឹកជំនន់ និងបំណាក់ដី បានកើតមាននៅតំបន់ Papua ចុងភាគខាងកើតរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង។

ស្នងការនគរបាលនៃតំបន់ដាច់ស្រយាល Nduga លោក Alfredo Agustinus Rumbiak បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនរងគ្រោះ ១៣នាក់ គឺជាកុមារដែលមានអាយុចន្លោះពី ៨ ទៅ ១៧ឆ្នាំ។ លោកបានបន្តថា កុមារទាំងនោះបានធ្វើដំណើរទៅផ្ទះសម្បែងវិញ បន្ទាប់ពីឈប់លេងកីឡាបាល់ទះ ហើយបានព្យាយាមឆ្លងទន្លេនៅពេលទឹកជំនន់បានកើតឡើង។

ដំបូងឡើយ ពួកគេបាននាំគ្នាំឈរនៅលើថ្មធំៗ ប៉ុន្តែចរន្តទឹកគឺខ្លាំងពេក ហើយពួកគេត្រូវបានទឹកហូរនាំទៅ។ លោក Rumbiak បានប្រាប់ទៀតថា ដុំថ្មមួយចំនួនបានធ្លាក់សង្កត់ពួកក្មេងទាំងនោះ។

លោក Rumbiak បានបន្ថែមថា អ្នកស្រុក នគរបាល និងបុគ្គលិកយោធា ព្រមទាំងភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ កំពុងបន្តស្វែងរកជនរងគ្រោះ ប៉ុន្តែកិច្ចប្រឹងប្រែងរបស់ពួកគេ កំពុងជួបនឹងឧបសគ្គ ដោយសារសណ្ឋានដីតំបន់ភ្នំដ៏លំបាក។

លោក Rumbiak បានបញ្ជាក់ថា អាជ្ញាធរត្រូវការឧទ្ធម្ភាគចក្រ ដើម្បីធ្វើដំណើរទៅដល់ទីតាំងនោះ ឬបើមិនដូច្នោះទេ ត្រូវធ្វើដំណើររយៈពេល ៨ម៉ោង ពីទីក្រុងដែលនៅជិតបំផុត៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm