កម្ពុជា-កូរ៉េ ពង្រឹង ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2025/11/04 03:54:39 am        166

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក អ៊ីល (Park Il) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកបេសកកម្មពិសេស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថា ទំនាក់ទំនងកម្ពុជា-កូរ៉េស្ថិតក្នុងកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត។ ឯកឧត្តមសន្តិបណ្ឌិត បានរំឭកថា ថ្នាក់ដឹកនាំកំពូលកម្ពុជា និងកូរ៉េ បានជួបពិភាក្សាគ្នា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កន្លងទៅ និងបានឯកភាពជាគោលការណ៍ចំពោះការបង្កើតក្រុមការងារ Task Force ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

ឯកឧត្តមសន្តិបណ្ឌិត បានរំលេចអំពីលទ្ធផលប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលក្នុងរយៈពេលយ៉ាងខ្លី សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ទោះយ៉ាងណាក្តី ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនអាចបញ្ចប់ក្នុងរយៈពេលដ៏ខ្លីទេ ដូច្នេះយើងត្រូវបន្តរួមសហការគ្នាពីគ្រប់តួអង្គពាក់ព័ន្ធ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនទុកឱ្យជនល្មើសប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងឆបោក និងអូសទាញពលរដ្ឋបរទេសឱ្យមកធ្វើការក្នុងឧក្រិដ្ឋកម្មនៅកម្ពុជាឡើយ។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានសម្តែងការត្រៀមលក្ខណៈ ក្នុងការសម្របសម្រួលជាមួយក្រុមការងារ Task Force ថ្មីនេះ។ 

ជាការឆ្លើយតប ឯកឧត្តម ផាក អ៊ីល (Park Il) បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឯកភាពជាគោលការណ៍ក្នុងការបង្កើតក្រុមការងារ Task Force និងសង្ឃឹមថា កិច្ចពិភាក្សាលម្អិតចំពោះក្រុមការងារ Task Force នេះនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ការបង្កើតក្រុមការងារ Task Force នេះ បង្ហាញពីស្មារតីយកចិត្តទុកដាក់របស់ប្រទេសយើងទាំងពីរក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ហាញថា កម្ពុជា និងកូរ៉េជាដៃគូជិតស្និទ្ធក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះ។ 

ឯកឧត្តម ផាក អ៊ីល (Park Il) ក៏បានថ្លែងអំណរគុណកម្ពុជា ដែលកន្លងមកបានបញ្ជូនពលរដ្ឋកូរ៉េដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រលប់ទៅប្រទេសដើមវិញ។ អាជ្ញាធរកូរ៉េនឹងបន្តស៊ើបអង្កេតលើករណីពលរដ្ឋទាំងនោះ និងចែករំលែកលទ្ធផលជាមួយកម្ពុជាវិញ។ 

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ដែលនឹងនាំមកនូវកិច្ចសហប្រតិបត្តិការមួយដ៏ល្អប្រសើរទាំងក្នុងបច្ចុប្បន្ន និងអនាគត គាំទ្រគ្នាទៅវិញទៅមក និងផ្លាស់ប្តូរព័ត៌មាន ធ្វើយ៉ាងណាដើម្បីស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានដល់ឫសគល់បណ្តាញអង្គការចាត់តាំងនៃឧក្រិដ្ឋកម្មនេះ ព្រមទាំងរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm