
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋ បានឲ្យដឹងថា ប្រភពសំខាន់នៃទឹកផឹកសម្រាប់ពលរដ្ឋរស់នៅក្នុងរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ប្រឈមនឹងហានិភ័យនៃរីងស្ងួតអស់ ក្នុងរយៈពេល ២សប្តាហ៍ទៀត ដោយសារគ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្តយីយាប្រទេសមួយនេះ ។
លោក Behzad Parsa គឺជាប្រធានក្រុមហ៊ុនទឹកនៅទីក្រុងតេអេរ៉ង់ និយាយថា ទំនប់ទឹក Amir Kabir ដែលស្ថិតនៅក្នុងចំណោមទំនប់ទឹកចំនួន ៥កន្លែង ផ្តល់ទឹកផឹកសម្រាប់ទីក្រុងតេអេរ៉ង់ នៅសល់ទឹកត្រឹម ១៤លានម៉ែត្រគូបប៉ុណ្ណោះ ។
លោកព្រមានថា នៅកម្រិតទឹកបែបនេះ វាអាចបន្តផ្គត់ផ្គង់ទឹកដល់ទីក្រុងតេអេរ៉ង់ ក្នុងរយៈពេល ២សប្តាហ៍ទៀតប៉ុណ្ណោះ ។
ការប្រកាសបែបនេះ បានកើតមានឡើង ពេលដែលប្រទេសអ៊ីរ៉ង់ ជួបគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
មន្រ្តីក្នុងស្រុកបានប្រកាសកាលពីខែមុនថា កម្រិតទឹកភ្លៀងនៅក្នុងខេត្តតេអេរ៉ង់ ស្ទើរតែមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ១សតវត្សរ៍ ៕