ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ថា ប្រទេសអ៊ុយក្រែននឹងបង្កើតការិយាល័យសម្រាប់ការនាំចេញអាវុធ និងការផលិតអាវុធរួមគ្នានៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ និងទីក្រុងកូប៉េនហាក ប្រទេសដាណាម៉ាក នៅឆ្នាំនេះ។

លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មានថា យានដ្រូន និងប្រព័ន្ធកាំភ្លើងធំរបស់កងទ័ពជើងទឹក ស្ថិតក្នុងចំណោមអាវុធដែលទីក្រុងគីវ អាចនាំចេញបាន។
លោក Zelenskyy បាននិយាយបន្ថែមថា រុស្ស៊ីកំពុងបង្កើនកងទ័ពនៅជិតទីក្រុង Dobropillia ភាគខាងកើតប្រទេសអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងរបស់ទីក្រុងគីវ បានរុលចូលកាលពីដើមឆ្នាំនេះ ក្នុងការវាយលុកប្រឆាំងដោយជោគជ័យ។
លោក Zelenskyy បាននិយាយថា នៅទីក្រុង Pokrovsk កងទ័ពអ៊ុយក្រែននៅតែស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយមានទាហានរុស្ស៊ីរហូតដល់ ៣០០ នាក់នៅតែស្ថិតក្នុងទីក្រុង។
