ប្រអប់ដែលមានអង្ករ បន្លែក្រៀម ត្រីខកំប៉ុង និងសាច់ បានទៅដល់តំបន់ការ៉ាអ៊ីប ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះសង្ឃរា Melissa។ យ៉ាងហោចណាស់មនុស្ស៥លាននាក់ត្រូវបានគេជឿថាកំពុងត្រូវការជំនួយសង្គ្រោះ នេះបើយោងតាមកម្មវិធីស្បៀងអាហារពិភពលោក(WFP)។

ព្យុះសង្ឃរាប្រភេទទី៥ បានវាយបោកបក់ដល់ដីគោកនៅភាគនិរតីប្រទេសហ្សាម៉ាអ៊ីក កាលពីសប្តាហ៍មុន ជាព្យុះខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រទេសតំបន់ការ៉ាអ៊ីប ដែលបានបោកបក់ទៅលើតំបន់ឆ្នេរដោយផ្ទាល់ និងជាព្យុះធំដំបូងគេចាប់តាំងពីឆ្នាំ១៩៨៨មក។
ប្រជាជនក្នុងតំបន់ អាចត្រូវបានគេមើលឃើញកំពុងកាន់ប្រអប់អាហារត្រឡប់ទៅលំនៅឋានគ្មានដំបូល គ្មានថាមពល ឬទឹកម៉ាស៊ីនប្រើប្រាស់។
មនុស្សយ៉ាងហោចណាស់២៨នាក់បានស្លាប់ ចាប់តាំងពីព្យុះសង្ឃរា Melissa វាយបក់ចូលដល់ ប្រទេសហ្សាម៉ាអ៊ីក។
