មេដឹកនាំរបបយោធារបស់ប្រទេសហ្គីណេ លោក Mamady Doumbouya បានចុះឈ្មោះរបស់លោកដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ ខែធ្នូ ជាចំណាត់ការមួយដែលអាចរក្សាលោកឱ្យនៅក្នុងតំណែងរយៈពេលប្រាំឆ្នាំទៀត។ លោក Doumbouya បានសន្យាថានឹងមិនឈរឈ្មោះនៅពេលដែលលោកបានដណ្តើមអំណាចនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះកាលពីឆ្នាំ២០២១។ ប៉ុន្តែរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានជំរុញដោយរបបយោធា និងបានអនុម័តនៅក្នុងការបោះឆ្នោតប្រជាមតិកាលពីខែកញ្ញា បានបើកទ្វារសម្រាប់បេក្ខភាពរបស់លោក។
ធម្មនុញ្ញថ្មី បានជំនួសការរៀបចំដែលបានព្រមព្រៀងគ្នាបន្ទាប់ពីរដ្ឋប្រហារដែលបានរារាំងសមាជិករបបយោធាមិនឱ្យប្រជែងក្នុងការបោះឆ្នោត។ វាក៏តម្រូវឱ្យបេក្ខជនប្រធានាធិបតី ត្រូវរស់នៅក្នុងប្រទេសហ្គីណេ និងមានអាយុចន្លោះពី៤០ ទៅ៨០ឆ្នាំ។

ដែលនេះ នឹងរារាំងបេក្ខជនដ៏មានឥទ្ធិពលចំនួនពីររូបគឺអតីតប្រធានាធិបតី លោក Alpha Conde មានអាយុ៨៧ឆ្នាំដែលរស់នៅក្រៅប្រទេស និងអតីតនាយករដ្ឋមន្ត្រី លោក Cellou Dalein Diallo អាយុ៧៣ ឆ្នាំកំពុងនិរទេសខ្លួនជុំវិញបទចោទប្រកាន់អំពើពុករលួយដែលលោកបានបដិសេធ។
បេក្ខជនផ្សេងៗទៀត រួមទាំងអតីតនាយករដ្ឋមន្ត្រី លោក Lansana Kouyate និងអតីតរដ្ឋមន្ត្រីការបរទេស លោក Hadja Makale Camara បានដាក់សំណើរបស់ខ្លួន ដែលនឹងអាចឈរឈ្មោះបាន។
