ឯកឧត្តម ស៊ុន ចាន់ថុល ស្នើ​ក្រុមហ៊ុន Medline ​ពិចារ​ណាព​ង្រីកការ​ទិញ​ផលិតផលបរិក្ខាពេទ្យ ដែល​ផលិតនៅកម្ពុជាបន្ថែម និង​ពិនិត្យ​លទ្ធ​ភាព​ដាក់​ទុនវិនិយោគ​បង្កើតរោងចក្រ​នៅកម្ពុជា​ដោយ​ផ្ទាល់​

2025/11/04 05:28:21 pm        459

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹ​ក​នាំ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​ពាណិជ្ជ​កម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម​ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូ សមាគម​ឧក​ញ៉ា​ក​ម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rob Calia អនុ​ប្រធាន​ក្រុម​ហ៊ុន និងជាប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាល របស់ក្រុមហ៊ុន Medline ដែលជាក្រុម​ហ៊ុន​ឯក​ជន​ដ៏​ធំ​បំផុតមួយរបស់សហរដ្ឋអាម៉េរិក មានឯកទេសក្នុងការផលិត និងចែកចាយបរិក្ខារពេទ្យ និង​ផលិតផលថែទាំសុខភាពជាង ៣៣៥ពាន់មុខ ព្រមទាំង​ជា​អ្នក​ផ្តល់​ដំណោះ​ស្រាយ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់ ជូនស្ថាប័នថែទាំសុខភាពទូទាំងពិភពលោកផងដែរ។

ជំនួប​នេះបានផ្តោតសំខាន់ក្នុងការជំរុញវិនិយោគលើវិស័យឧស្សាហកម្មផលិតសម្ភារ និង​បរិក្ខារ​ពេទ្យ​នៅ​កម្ពុជា ដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពី​ឧត្តម​ភាព​វិនិយោគ​ជូន​ថ្នាក់​ដឹកនាំ Medline រួមមានជាអាទិ៍៖ សក្តានុពលរបស់ក​ម្ពុ​ជា​ក្នុង​ការ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផលិត​កម្មស​ម្រាប់ការនាំចេញ ដោយយោងលើច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើ​ក​ទឹក​ចិត្ត​ខ្ពស់​សម្រាប់​វិស័យ​បច្ចេកវិទ្យាទំនើប និងសុខាភិបាល, ការចូលទៅកាន់ទីផ្សារសំខាន់ៗ ដូចជា​សហរដ្ឋ​អាម៉េរិក(GSP) សហភាពអឺរ៉ុប(EBA) ចិន(FTA) និងកូរ៉េ(FTA), ព្រមទាំងមូលធនមនុស្ស ដែល​មាន​វ័យក្មេងអាចបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវ​ការ​ក្នុង​វិស័យ​ផលិត​កម្ម​វេជ្ជ​សាស្ត្រ​បាន​។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅកាន់ក្រុមហ៊ុន Medline ឱ្យ​ពិចារ​ណាព​ង្រីកការ​ទិញនូ​វផលិតផលបរិក្ខាពេទ្យ ដែលផលិតនៅកម្ពុជាបន្ថែមទៀត និង​ពិនិត្យ​លទ្ធ​ភាព​ក្នុង​ការ​បណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខារពេទ្យនៅកម្ពុជាដោយផ្ទាល់ ជា​ពិសេស​ផលិត​ផលដែលមានតម្រូវការខ្ពស់ដូចជា ស្រោមដៃ ឧបករណ៍វះកាត់សម្រាប់​ការ​ប្រើ​តែ​ម្តង​គត់ (Non-woven surgical supplies for single use only) និងសម្ភារៈការពារប្រភេទ PPE ​ដើម្បីជាការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។ ឯកឧត្តម បាន​បន្ថែម​ថា ការវិនិយោគរបស់ Medline នឹងមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំ​ង​រួម​ចំណែក​ដល់​ការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេក​ទេស​ផលិត​គុណ​ភាព​ខ្ពស់​ផងដែរ៕


អត្ថបទដែលទាក់ទង

ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨
2026/06/17 05:02:47 pm        1
សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩
2026/06/17 04:51:06 pm        1
ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
2026/06/17 04:24:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូង នឹងផ្លាស់ប្តូរខ្សែបន្ទាត់ដែលត្រូវបានរឹតត្បិតជនស៊ីវិលនៅតាមព្រំដែនជាមួយកូរ៉េខាងជើង

2026/06/17 05:04:19 pm
​ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨
2026/06/17 05:02:47 pm
​មេដឹកនាំ G7 សន្យាបង្កើនកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយភាពងាយរងគ្រោះ ដោយសារបំណុលសកល
2026/06/17 05:02:02 pm
​សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩
2026/06/17 04:51:06 pm
​រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ វត្តមានយោធាអាមេរិកកំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី
2026/06/17 04:50:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am