ប្រធានាធិបតីចិន លោក Xi Jinping បានជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅថ្ងៃអង្គារនេះក្នុងទីក្រុងប៉េកាំង ដោយអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងការសហការគ្នាកាន់តែប្រសើរនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍។

លោក Xi បាននិយាយថា ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសចិននិងរុស្ស៊ីបានវាស់ស្ទង់យ៉ាងជាក់លាក់នូវបរិយាកាសប្រែប្រួលខាងក្រៅដោយភាពនឹងធឹងបំផុត ក្នុងគោលបំណងឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍កម្រិតខ្ពស់ និងគុណភាពខ្ពស់។ លោកបាននិយាយបន្ថែមថា ការរក្សា ការបង្រួបបង្រួម និងការជំរុញទំនាក់ទំនងទ្វេភាគី គឺជាជម្រើសយុទ្ធសាស្ត្រសម្រាប់ភាគីទាំងពីរ។
ដោយកត់សម្គាល់ថា ផែនការមេថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីត្រូវបានរៀបចំឡើងក្នុងអំឡុងជំនួបរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅឆ្នាំនេះ លោកXi បាននិយាយថា ប្រទេសទាំងពីរនឹងរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តឱ្យបានពេញលេញនូវការយោគយល់រួមសំខាន់ៗដែលមេដឹកនាំទាំងពីរបានឈានដល់ ហើយធ្វើការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដោយសម្លឹងលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរនិងប្រជាជនខ្លួន ដើម្បីរួមចំណែកបន្ថែមទៀតដល់សន្តិភាពពិភពលោក និងការអភិវឌ្ឍន៍។
