ភារធារីម៉ិកស៊ិក ត្រូវតម្រូវឲ្យចាកចេញពីប្រទេសប៉េរូ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

2025/11/04 06:03:28 pm        42

ប្រធានាធិបតីប៉េរូ លោក Jose Jeri បានប្រកាសថា ក្រសួងការបរទេសប៉េរូ បានជូនដំណឹងដល់ភារធារីម៉ិកស៊ិក នៅទីក្រុងលីម៉ា លោកស្រី Karla Ornelas អំពីតម្រូវការក្នុងការចាកចេញពីប្រទេសនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារតែការកាត់ផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោក Jose Jeri បានសរសេរនៅលើបណ្តាញសង្គម Xថា៖«យើងរំពឹងថា នឹងមានការគោរពចំពោះមាតុភូមិរបស់យើង។ ដោយសារតែការកាត់ផ្តាច់ទំនាក់ទំនងការទូតនេះ លោកស្រី Karla Ornelas ភារធារីនៃស្ថានទូតម៉ិកស៊ិកប្រចាំប្រទេសប៉េរូ ត្រូវបានជូនដំណឹងនៅថ្ងៃនេះ ដោយរដ្ឋមន្ត្រីការបរទេសថា លោកស្រី ត្រូវតែចាកចេញពីប្រទេសនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។  

នាពេលមុននេះ រដ្ឋមន្ត្រីការបរទេសប៉េរូ លោក Hugo de Zela បានប្រកាសពីការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ិកស៊ិក ដោយសារតែអតីតនាយករដ្ឋមន្ត្រីលោកស្រី Betsy Chavez ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំរដ្ឋប្រហារ កំពុងជ្រកកោននៅក្នុងស្ថានទូតម៉ិកស៊ិក នៅទីក្រុងលីម៉ា៕

អត្ថបទដែលទាក់ទង

ក្រុមហេសបូឡា បញ្ជាក់ថា លីបង់ត្រូវគោរពតាមបទឈប់បាញ់ ហើយបដិសេធមិនចរចាជាមួយអ៊ីស្រាអែល
2025/11/06 04:53:44 pm        1
បារាំងអំពាវនាវឲ្យ EU ស៊ើបអង្កេត Shein និងចាត់វិធានការលើក្រុមហ៊ុនលក់រាយនេះ
2025/11/06 04:38:31 pm        1
ប្រមុខអង្គការណាតូ ប្រាប់ឧស្សាហកម្មឲ្យ «បង្កើនកិច្ចប្រឹងប្រែងបន្ថែម» ខណៈព្រមានថា រុស្ស៊ីជា «ការគំរាមកំហែងរយៈពេលវែង»
2025/11/06 04:12:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ កម្ពុជា និងថៃនឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២

2025/11/06 08:25:22 pm
​៣ថ្ងៃពិធីបុណ្យអុំទូកខេត្តព្រះសីហនុមានភ្ញៀវទេសចរមកលេងកម្សាន្តជាង៣២ម៉ឺននាក់កើនឡើង ៣,០៨%
2025/11/06 06:53:58 pm
​ឈប់សម្រាកបុណ្យអុំទូករយៈពេល៣ថ្ងៃ ខេត្តកែប​ ទទួលស្វាគមន៍ភ្ញៀវទេសចរជាង១៥ម៉ឺននាក់មកលេងកម្សាន្ត
2025/11/06 06:48:29 pm
​ឯកឧត្តម គីម វីរៈ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅប្រទេសចិន
2025/11/06 05:28:41 pm
​ពលរដ្ឋនៅភ្នំពេញ និងមកពីបណ្តាខេត្តជាច្រើន ចូលមកលេងកម្សាន្តនៅរមណីយដ្ឋានប្រវតិ្តសាស្រ្តវត្តភ្នំ
2025/11/06 05:25:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/05 04:43:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/03 03:34:37 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/04 04:07:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am