រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar កាលពីថ្ងៃចន្ទ បានស្វែងរកការគាំទ្រពីប្រទេសបារ៉ែនក្នុងការជំរុញការចូលរួមរបស់ឥណ្ឌា ជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ខណៈដែលលោកបានទទួលសមភាគីបារ៉ែនរបស់លោក គឺលោក Abdullatif Al-Zayani នៅទីក្រុងញូវដែលី។
លោក Al-Zayani បានមកដល់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើជាសហប្រធានជាមួយលោក Jaishankar សម្រាប់សម័យប្រជុំលើក៥ នៃគណៈកម្មការចម្រុះជាន់ខ្ពស់ឥណ្ឌា-បារ៉ែន (HJC)ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១៨ ជាយន្តការស្ថាប័នកំពូល ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។

លោក Jaishankar បានប្រាប់លោក Al-Zayani នៅក្នុងសុន្ទរកថាបើករបស់លោកថា “ចាប់តាំងពីកិច្ចប្រជុំ HJC ចុងក្រោយរបស់យើងមក យើងបានសម្រេចវឌ្ឍនភាពគួរឲ្យកត់សម្គាល់ទាំងទ្វេភាគី ក្នុងវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម សុខភាព វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ប៉ុន្តែមានវិស័យថ្មីៗដូចជា លំហអាកាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដែលមានការសន្យាដ៏សំខាន់ សម្រាប់ភាពជាដៃគូរបស់យើង»។
លោក Jaishankar បាននិយាយថា៖«យើងទន្ទឹងរង់ចាំការគាំទ្ររបស់អ្នកសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការឥណ្ឌា-GCC បន្ថែមទៀត»៕
