ប្រភពមួយពីរដ្ឋាភិបាល បានប្រាប់ សារព័ត៌មានAFPថា ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិដែលគាំទ្រដោយកងទ័ពស៊ូដង់ នឹងជួបប្រជុំគ្នា នៅថ្ងៃអង្គារនេះ ដើម្បីពិចារណាលើសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក ជាងមួយសប្តាហ៍បន្ទាប់ពីកងកម្លាំងយោធាប៉ារ៉ា បានគ្រប់គ្រងទីក្រុងសំខាន់ El-Fasher។
ប្រភពនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើសេចក្តីរាយការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ នឹងរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក»៕

