សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រក​ព្រំដែន​ជាមួយ​កម្ពុជាមិនត្រឹម​តែផ្ដាច់​ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការ​កាត់ផ្តាច់​ការតភ្ជាប់អាស៊ាន និង​អាស៊ី​ផងដែរ

2025/11/04 08:14:27 pm        1.9 K

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់ថា សម្ដេចបានប្រាប់ទៅមិត្តបរទេសថាថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនត្រឹមតែផ្ដាច់​ការ​តភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការ​កាត់ផ្តាច់​ការតភ្ជាប់អាស៊ាន និង​អាស៊ី​ផងដែរ។ សម្ដេច​ក៏​បាន​លើក​ជា​សំនួរថា ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៊ី?

 

តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាំងពីក្រោយសេចក្តីថ្លែងការណ៍សន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះ​ហត្ថ​លេខា​រវាង​នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ។

យើង​ពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC RBC រហូត​ដល់​ការ​ដក​អាវុធ​ធុន​ធ្ងន់​ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​សង្កេត​ការណ៍​អាស៊ាន (AOT)។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាង​ប្រទេស​ទាំង​ពីរដែលយើងត្រូវចូលរួមអបអរសាទរ។

សម្ដេចតេជោ ហ៊ុន សែនបានបន្តទៀតថា ជាមួយនឹងការសម្តែងការរីករាយ សម្ដេច​មាន​ការ​ចាំ​បាច់​ជម្រាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះ​មួយ​រយៈ​ចុង​ក្រោយនេះ ថ្នាក់ដឹកនាំ​ថៃ​មួយ​ចំនួន​បាន​យក​រឿង​បើក​ច្រក​ព្រំដែន​ឡើង​វិញ​នេះ​មក​និយាយ​យ៉ាង​ច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នា​ពេលខា​ង​មុខ​នៅ​ថៃ​ទៀតផង។ ការដែល​ថ្នាក់​ដឹកនាំ​ថៃ​រាប់​ទាំង​នាយករដ្ឋ​មន្ត្រី​ថៃ​ផង​និយាយ​រឿង​បើក​ច្រក​ព្រំដែន​ច្រើន​បែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគី​កម្ពុជា​ជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។

សម្ដេចតេជោថ្លែងបន្តទៀតថា «ខ្ញុំពិត​ជាមិនច​ង់​ឲ្យប្រជាជន​កម្ពុជា​ទទួល​ទាន​ដំណេក​ជាមួយការ​យល់​ច្រឡំ​នោះទេ​។ សម្រាប់​ប្រជាជនថៃ​គឺ​ជារឿងរ​បស់​ថៃដែ​ល​អាច​ត្រូវបា​ន​បោក​ប្រាស់​សម្រាប់​ការ​បោះឆ្នោត​នាពេលខាងមុខ ដែលការបើកច្រកព្រំដែន​ក្លាយ​ជា​ប្រធាន​បទ​ឃោសនា​បោះ​ឆ្នោត​ផងដែរ​។»

សម្រាប់ប្រជាជនកម្ពុជា សម្ដេចតេជោបាន​បញ្ជាក់ឡើងវិញថា តាំង​ពី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​ជាឯ​ក​តោភា​គី​មក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។ ថៃអាចបន្ត​បិទ១០០ឆ្នាំ ឬ​៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការ​បិទ​កន្លង​មក​នេះ​មិន​ធ្វើ​ឲ្យ​កម្ពុជា​ស្លាប់​នោះទេ តែផ្ទុយទៅវិញ​ធ្វើ​ឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែល​នោះ​គឺ​ជា​ឱកាសជំរុញ​ផលិតកម្មក្នុងស្រុកឲ្យកើនឡើង។

សម្ដេចតេជោ បានគូសបញ្ជាក់ថា «ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទ​ច្រក​ព្រំដែន​ជា​មួយក​ម្ពុជាមិនមែនគ្រាន់តែកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការ

កាត់​ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និង​ហាយវេ​អាស៊ី?»

សម្ដេចតេជោ សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃ និងប្រជាជនថៃថា កម្ពុជា​មិន​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​វិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់​ដឹកនាំ​កម្ពុជា​ធ្វើ​ថោក​ទៅ​សុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រក​ព្រំដែន​ជាមួយ​កម្ពុជាមិនត្រឹម​តែផ្ដាច់​ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការ​កាត់ផ្តាច់​ការតភ្ជាប់អាស៊ាន និង​អាស៊ី​ផងដែរ
2025/11/04 08:14:27 pm        1
កម្ពុជា និងអាម៉េរិក កំណត់គោលដៅជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2025/11/04 06:20:46 pm        1
ឯកឧត្តម ស៊ុន ចាន់ថុល ស្នើ​ក្រុមហ៊ុន Medline ​ពិចារ​ណាព​ង្រីកការ​ទិញ​ផលិតផលបរិក្ខាពេទ្យ ដែល​ផលិតនៅកម្ពុជាបន្ថែម និង​ពិនិត្យ​លទ្ធ​ភាព​ដាក់​ទុនវិនិយោគ​បង្កើតរោងចក្រ​នៅកម្ពុជា​ដោយ​ផ្ទាល់​
2025/11/04 05:28:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រក​ព្រំដែន​ជាមួយ​កម្ពុជាមិនត្រឹម​តែផ្ដាច់​ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការ​កាត់ផ្តាច់​ការតភ្ជាប់អាស៊ាន និង​អាស៊ី​ផងដែរ

2025/11/04 08:14:27 pm
​ប្រភពពីរដ្ឋាភិបាល៖ ក្រុមប្រឹក្សាដែលគាំទ្រដោយកងទ័ពស៊ូដង់ នឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីសំណើបទឈប់បាញ់របស់អាមេរិក
2025/11/04 06:22:51 pm
​ឥណ្ឌាស្វែងរកការគាំទ្រពីប្រទេសបារ៉ែនក្នុងការពង្រឹងទំនាក់ទំនងជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ
2025/11/04 06:21:01 pm
​កម្ពុជា និងអាម៉េរិក កំណត់គោលដៅជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2025/11/04 06:20:46 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និយាយថា អាចរំសាយអាវុធពីក្រុមនានាបាន លុះត្រាតែអាមេរិកដកកងទ័ពចេញ
2025/11/04 06:18:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/04 12:32:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/03 03:34:37 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/04 04:07:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am