ឧត្តរមានជ័យមានស្ថានីយកសិកម្មចិញ្ចឹមសត្វ និងដាំបន្លែសម្រាប់ផ្គត់ផ្គង់កងទ័ពជួរមុខ

2025/11/05 08:22:54 am        228

ខេត្តឧត្តរមានជ័យ មានផ្ទៃដីជិតពីររយហិកតា ដើម្បីបង្កើតស្ថានីយ៍កសិកម្មចិញ្ចឹមត្រី ចិញ្ចឹមសត្វ និងដាំបន្លែ សម្រាប់ផ្គត់ផ្គង់វីរៈកងទ័ពជួរមុខ ខណៈស្ថានីយ៍នេះបានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ ដោយបានយកត្រី​ ស៊ុត និងបន្លែជូនដល់កងទ័ពរាប់ជាច្រើនលើក ច្រើនសាររាប់តោនមកហើយ។

 ស្ថានីយ៍កសិកម្មកូនក្រៀលនេះ គឺស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺមានផ្ទៃដី ១៦៨ហិកតា មានដាំបន្លែត្រកួន ស្ពៃជាច្រើនប្រភេទ បន្លែផ្លែ និងចិញ្ចឹមគោ ចិញ្ចឹមទាយកស៊ុត ចិញ្ចឹមត្រី ហើយនាពេលខាងមុខក៏នឹងមានចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ផងដែរ ដើម្បីផ្គត់ផ្គង់បងប្អូន វីរៈកងទ័ពយើងនៅដែនដីខេត្តឧត្តរមានជ័យ។

 សូមបញ្ជាក់ថា ក្រោយបង្កើតស្ថានីយ៍កសិកម្មកូនក្រៀល ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំបន្លែនេះមក បានយកទៅចែកជូនបងប្អូនវីរៈកងទ័ពជាច្រើនលើកច្រើនសារមកហើយ ដោយក្នុងនោះស៊ុតបានប្រគល់ជូនជាងមួយម៉ឺនគ្រាប់ ត្រីជិតមួយតោន ខណៈបន្លែជាង៦តោន ហើយស្ថានីយ៍នេះនឹងបង្កើតផលិតភាពបន្ថែមទៀតទាំងបន្លែ និងការចិញ្ចឹមដើម្បីធ្វើយ៉ាងណាផ្គត់ ផ្គង់ជូនដល់បងប្អូនកងទ័ពគ្រប់ពេលកាលៈទេសៈទំាងអស់បើទោះបីជាពុំមានបាតុភាពអ្វីកើត ឡើងជាមួយប្រទេសជិតខាងក៏ដោយនោះ។ ការបង្កើតស្ថានីយ៍កសិកម្ម ចិញ្ចឹមសត្វ និងដាំបន្លែនេះគឺបង្ហាញអំពីសាមគ្គីភាព ស្មារតីខ្មែរតែមួយ ពោលគឺទាហានជួរក្រោយគាំទ្រទាហានជួរមុខជានិច្ចគ្រប់ពេលវេលា គ្រប់កាលៈទេសៈទាំងអស់៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am