មនុស្សយ៉ាងហោច ៥២នាក់ស្លាប់ ពេលដែលព្យុះទីហ្វុង Kalmaegi បង្កភាពវឹកវរនៅប្រទេសហ្វីលីពីន

2025/11/05 04:50:09 pm        73

 ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោច ៥២នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ពេលដែលព្យុះទីហ្វុងស្ថិតក្នុងចំណោមព្យុះដ៏ខ្លាំងក្លាបំផុតក្នុងឆ្នាំនេះ បានបោកបក់ឆ្លងកាត់តំបន់ភាគកណ្តាលហ្វីលីពីន ។

 ព្យុះទីហ្វុង Kalmaegi បង្កការជន់លិចតំបន់ជាច្រើន រួមទាំងទីក្រុងជាច្រើននៅកោះភាគកណ្តាលមានមនុស្សរស់នៅច្រើនបំផុត Cebu ជាទីដែលគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបានកើតឡើង ។ មនុស្ស ១៥នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។

 រូបភាពវីដេអូឃ្លីបឃើញប្រជាពលរដ្ឋជ្រកលើដំបូលផ្ទះ ខណៈរថយន្ត និងទូកុងតឺន័រ ត្រូវបានទឹកហូរនាំយកទៅកាត់ផ្លូវ ។

 ចំនួនមនុស្សស្លាប់ផ្លូវការ រួមទាំងសមាជិកយានិក ៦នាក់នៅលើឧទ្ធម្ភាគចក្រយោធាដែលបានធ្លាក់នៅលើកោះ Mindanao ស្ថិតនៅភាគខាងត្បូងកោះ Cebu ក្រោយត្រូវដាក់ពង្រាយទៅជួយកិច្ចខិតខំជួយសង្រ្គោះ ។

 ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ បានធ្លាក់កាលពីថ្ងៃអង្គារ នៅជិតទីក្រុង Agusan del Sur និងស្ថិតក្នុងចំណោមឧទ្ធម្ភាគចក្រ ៤គ្រឿង ដែលត្រូវបានបញ្ជូនទៅឲ្យជួយសង្រ្គោះ ។

 ព្យុះទីហ្វុង Kalmaegi ដែលក្នុងស្រុកគេស្គាល់ថាជាព្យុះ Tino បានថមថយកម្លាំងរបស់វាវិញ ចាប់តាំងពីបោកបក់ដល់ដីគោកកាលពីព្រឹកថ្ងៃអង្គារ ប៉ុន្តែវាបន្តមានខ្យល់បក់ល្បឿន ១៣០គ.ម ក្នុង ១ម៉ោង ។

 គេព្យាករថា ព្យុះនេះ នឹងបោកបក់ឆ្លងកាត់តំបន់កោះ Visayas និងបោកបក់ចេញពីសមុទ្រចិនខាងត្បូង នៅថ្ងៃពុធនេះ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm       
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm