សារព័ត៌មានបូស្នី រាយការណ៍ថា មនុស្សយ៉ាងហោច១០នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍អគ្គិភ័យដែលបានឆាបឆេះមជ្ឈមណ្ឌលថែទាំមនុស្សចាស់ នៅទីក្រុងភាគខាងជើង Tuzla កាលពីយប់ថ្ងៃអង្គារ ។ ទូរទស្សន៍ Federalna រាយការណ៍ថា អគ្គិភ័យនេះបានឆាបឆេះឡើងនៅវេលាម៉ោង ៩យប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ២០ ម៉ោងសកលហើយនិងត្រូវបានពន្លត់ជាស្ថាពរនៅវេលាម៉ោង ១០យប់ ។

ចំណែកឯមូលហេតុបណ្តាលឲ្យអគ្គិភ័យនេះកើតឡើង ពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេ ។ ពួកគេរាយការណ៍ទៀតថា មនុស្សយ៉ាងហោច ៥នាក់បានរងរបួស ក្នុងនោះ ៣នាក់ រងរបួសធ្ងន់ ។ ខណៈពេលនោះដែរ លោក Ersija Asceric Mujedinovic គឺជាអ្នកនាំពាក្យសាកលវិទ្យាល័យClinical Centre Tuzla បញ្ជាក់ថា អ្នកជំងឺជាច្រើនទទួលបានការព្យាបាល សម្រាប់ការពុលសារធាតុកាបូនម៉ូណូអុកស៊ីត ។ លោក AscericMujedinovic បន្តថា អ្នកជំងឺ ៣នាក់ ត្រូវបានបញ្ជូនទៅកាន់គ្លីនិកវេជ្ជសាស្ត្រដោយសារពុលសារធាតុកាបូនម៉ូណូអុកស៊ីត និងអ្នកជំងឺ ២នាក់ កំពុងស្ថិតក្នុងផ្នែកសង្រ្គោះបន្ទាន់៕
