កាកបាទក្រហមទទួលបានសាកសពចំណាប់ថ្នូរស្លាប់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា

2025/11/05 06:32:05 pm        83

ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល និយាយថា កាលពីថ្ងៃអង្គារម្សិលមិញ អ៊ីស្រាអែលទទួលបានសាកសពមនុស្សម្នាក់ពីក្រុមហាម៉ាស តាមរយៈកាកបាទក្រហមនៅតំបន់ហ្កាហ្សា ដែលនឹងត្រូវដឹកទៅកាន់អ៊ីស្រាអែល សម្រាប់កំណត់អត្តសញ្ញាណ ក្រោយក្រុមហាម៉ាស និយាយថា ពួកគេរកឃើញសាកសពចំណាប់ថ្នូរដែលត្រូវប្រគល់ជូនអ៊ីស្រាអែល ។

ក្រុមហាម៉ាស និយាយថា ពួកគេបានរកឃើញសាកសពចំណាប់ថ្នូរម្នាក់ដែលរក្សាទុកដោយក្រុមជីវពលប៉ាឡេស្ទីននៅតំបន់ Shejaia ដែលជាតំបន់ជាយក្រុងភាគខាងកើតទីក្រុងហ្កាហ្សា និងជាតំបន់នៅកាន់កាប់ដោយកងកម្លាំងអ៊ីស្រាអែល ក្រោយពីអ៊ីស្រាអែលអនុញ្ញាតឲ្យចូលទីតាំងនោះ សម្រាប់ក្រុមមកពីក្រុមហាម៉ាស និងកាកបាទក្រហមនៃគណៈកម្មាធិការអន្តរជាតិ ។

ក្រោមកិច្ចព្រមព្រៀងបច្ចុប្បន្នដែលបានចូលជាធរមានកាលពីថ្ងៃទី ១០ ខែតុលា ក្រុមហាម៉ាស បានប្រគល់ចំណាប់ថ្នូររស់ទាំងអស់ ២០នាក់ ដែលរក្សាទុកនៅតំបន់ហ្កាហ្សា ជាការដោះដូរនឹងអ្នកទោស និងអ្នកឃុំខ្លួនប៉ាឡេស្ទីនជិត ២ពាន់នាក់ នៅអ៊ីស្រាអែល ។ 

ក្រុមហាម៉ាស សន្យាប្រគល់សាកសពចំណាប់ថ្នូរស្លាប់ ប៉ុន្តែពួកគេនិយាយថា សង្រ្គាមខ្ទេចខ្ទាំនៅតំបន់ហ្កាហ្សា បានធ្វើឲ្យពួកគេពិបាកស្វែងរកសាកសព ។ អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា បង្អាក់ការប្រគល់សាកសពចំណាប់ថ្នូរ ។

ក្រុមអាជ្ញាធរសុខភាពហ្កាហ្សា និយាយថា មុនថ្ងៃអង្គារនោះ ក្រុមហាម៉ាស បានប្រគល់សាកសពមនុស្ស ២០នាក់ ក្នុងចំណោមសាកសពចំណាប់ថ្នូរ ២៨នាក់ ដែលបានបញ្ចុះនៅតំបន់ហ្កាហ្សា ។ ជាការដោះដូរវិញ អ៊ីស្រាអែល បានប្រគល់សាកសពជនប៉ាឡេស្ទីន ២៧០នាក់ ដែលពួកគេបានសម្លាប់ ចាប់តាំងពីសង្រ្គាមចាប់ផ្តើមកាលពីខែតុលា ឆ្នាំ ២០២៣ ។

ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន និយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស ២៣៩នាក់ នៅក្នុងការវាយប្រហាររបស់ពួកគេ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ក្នុងនោះជិតពាក់កណ្តាលនៃពួកគេ ត្រូវបានសម្លាប់ក្នុងពេល ១ថ្ងៃ កាលពីសប្តាហ៍មុន ពេលដែលអ៊ីស្រាអែល សងសឹកសម្រាប់ការវាយប្រហាររបស់ក្រុមជីវពលលើទាហានរបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        11
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        36
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm